កញ្ញា ទេព ម៉ាយ៉ារ៉ែត គឺជាអតីតកញ្ញាឯកធម្មជាតិ ប្រចាំឆ្នាំ២០១៧ ដែលរូបនាង ដែលមានរូបសម្រស់ស្រស់ស្អាតមិនថាទម្រង់មុខ និងស្នាមញញឹម គឺមានមន្តស្នេហ៌ខ្លាំងណាស់។

កញ្ញា ទេព ម៉ាយ៉ារ៉ែត មានការមមាញឹកនៅក្នុងមុខជំនួញរបស់នាងយ៉ាង ដោយមិនសូវជាខ្វាយខ្វល់នៅក្នុងសិល្បៈប៉ុន្មានទេ​។ បច្ចុប្បន្ននេះ នាងគឺជានាយកទីផ្សារទាំងមូលនៅកម្ពុជាជាមួយនឹងផលិតផលសុខភាព និងសម្រស់ របស់ក្រុមហ៊ុនមួយ។

កាលពីម្សិលមិញ ទេព ម៉ាយ៉ារ៉ែត បានបង្ហោះនូវរូបថតមួយសន្លឹកចូលទៅក្នុងគណនីបណ្ដាញសង្គមរបស់នាង ដែលបង្ហាញពី វីឡាដ៏ធំស្កឹមស្កៃ ដែលកំពុងសាងសង់ ស្ថិតក្នុងបុរីមួយកន្លែង ដែលមិនទាន់រួចរាល់នៅឡើយ។ នៅក្នុងនោះដែរ នាងក៏បាននិយាយដែរថា ទម្រាំបានផ្ទះមួយនេះ គឺគ្រប់យ៉ាងជាញើសឈាមរបស់នាង ដែលខំបន្តិចម្តងៗ រហូតបានចេញជាលទ្ធផលបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here