មានរឿងអីបានពាក់មី បង្ហោះសារ៖យប់នឹងអត់បានទៅផ្ទះទេប្រពន្ធអេីយ​ ដេកនឹងហេីយ​ បេីខលប្តីមិនចូល​ គឺទូរសព្ទ័អស់ថ្មរហេីយ​ កុំខលសួគេ​ កុំរំខានគេយប់ហេីយ

ពិធីបុណ្យចូលឆ្នាំចិនថ្ងៃទី១ បានចាប់ផ្តើមកាលពីម្សិលមិញនេះ ចំថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះគេឃើញមានបងប្អូន សាច់ញាតិ មិត្តភ័ក្តិ ក៏ដូចជាអ្នកស្គាល់គ្នា បានជួបជុំញុំាអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ ទាំងអ្នកជាប់សែស្រឡាយចិន និងមិនជាប់ក្តី។ មួយវិញទៀតគេក៏បានឃើញបងប្អូនមួយចំនួនក៏មានដំណើរកម្សាន្តទៅកន្លែងផ្សេងៗរៀងៗខ្លួន ក្នុងថ្ងៃដ៏ពិសេសមួយនេះផងដែរ។

ចំណែកថ្ងៃម្សិលមិញនេះ គេក៏បានឃើញ តារាកំប្លែង នាយ ពាក់មី ក៏បានទៅលេងដល់ផ្ទះថ្មីរបស់ ឧកញ៉ា ឌួង ឆាយ ផងដែរ ព្រមទាំងបានសរសេរសារលេងសើចមួយជូនភរិយាថា៖ “យប់នឹងអត់បានទៅផ្ទះទេប្រពន្ធអេីយ​ ដេកនឹងហេីយ​ បេីខលប្តីមិនចូល​ គឺទូរសព្ទ័អស់ថ្មរហេីយ​ កុំខលសួគេ​ កុំរំខានគេយប់ហេីយ”។ ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនចូលទៅ comment ហើយក៏មានអ្នកខ្លះឌឺលេងសើចដាក់ នាយ ពាក់មី វិញថា​៖ “បើដល់ផ្ទះ ប្រពន្ធមិនបើកទ្វារឲ្យមានន័យថា បាត់សោរដែរហើយ’ អ្នកខ្លះទៀតប្រាប់ថា “បើទូរស័ព្ទអស់ថ្មតេមិនចូល ពេលត្រលប់ទៅផ្ទះវិញនឹងបានថ្មពីប្រពន្ធហើយ”។ ហើយក៏នៅមាន comment បែបរីករាយផ្សេងៗទៀតផងដែរ។

រីឯថ្ងៃដដែលនេះ គេក៏មានការឡកម៉ុងសាយយ៉ាងធំមួយ ដែលបានប្រព្រឹត្តទៅ នៅឯផ្ទះថ្មីរបស់ ឧកញ៉ា ឌួង ឆាយ និងភរិយា ផងដែរ ក្រោមទិដ្ឋភាពមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ដែលគេឃើញមានម៉ុងសាយជាច្រើនដែលបានឡកចាប់តំាងនៅមុខផ្ទះ រហូតឡើងទៅដល់លើផ្ទះទៀតផង។ ក្នុងនោះគេក៏បានឃើញ ឧកញ៉ា ឌួង ឆាយ បានចែកជូនអាំងប៉ាវ ហេង ហេង ជូនក្រុមអ្នកឡកម៉ុងសាយ ម្តាយជាទីស្រឡាញ់ និងកូនៗរបស់គាត់ទៀតផង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here