អ្នកគ្រូស្អាតអរគុណ នាយពេកមីដែលបានសរសើរនិងស៊ែរអក្សរដែលសរសេរដោយគាត់ផ្ទាល់ដៃ..

ក្នុងហ្វេសប៊ុករបស់ នាយ ពាក់មី បានបង្ហោះរូបមួយសន្លឹកកំពុងតែទទួលការគាំទ្រ និងពេញចិត្តជាខ្លាំងចំពោះអ្នកគ្រូស្អាតម្នាក់ ដោយក្នុងនោះ នាយ ពាក់មី ក៏បានសរសេរសារខ្លីមួយថា៖ “សុំសរសេីរអ្នកគ្រូក្មេងនៅសាលា​ បឋមសិក្សា​ ហ៊ុនសែនព្រៃគោល​ ឈ្មោះ​អេងតាំងអៀ សរសេរអក្សរខ្មែរស្អាតណាស់​ គាំទ្រការសរសេរអក្សរខ្មែរក្នុងហ្វេកប៊ុក”។

ក្រោយឃើញបែបនេះហើយ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន មានការពេញចិត្តអក្សររបស់អ្នកគ្រូម្នាក់នេះខ្លាំងណាស់ រហូតដល់ពួកគេធ្វើការចែករំលែកតគ្នាយ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ នេះក៏ដោយសារពួកគេយល់ឃើញថាកម្រមានអ្នកសរសេរស្អាតបែបនេះណាស់។

មិនយូរប៉ុន្មានអ្នកគ្រូស្អាតម្នាក់នេះត្រូវបានគេស្គាល់ហ្វេសប៊ុករបស់គាត់ពិតប្រាកដហើយ ដែលមានឈ្មោះថា Eng Tangear ហើយអ្នកគ្រូក៏សូមអរគុណ នាយ ពាក់មី ដោយបញ្ជាក់ថា “

អរគុណលោកពូដែលបានសរសើរ”។ ចំណែកក្នុងថ្ងៃនេះវិញគឺចំថ្ងៃខួបកំណើតរបស់អ្នកគ្រូតែម្តង ហើយក៏មានសិស្សជាច្រើននាក់ បានរៀបចំនំខេកជូនអ្នកគ្រូថែមទៀតផង ប្រកបដោយទឹកមុខរីករាយ និងចូលរួមយ៉ាងសប្បាយគ្រប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here