នៅចាំគាត់ទេជាបេក្ខជនទទួលជ័យលាភីក្នុងកម្មវិធី Cambodia Got Talent រដូវកាលទី១ មិនសូវឳកាសឡើងឆាកនឹងគេ បានត្រឹមច្រៀងបានFacebook

ប្អូនប្រុសដែលមានឈ្មោះថា យឿន ពិសី ដែលអ្នកទាំងអស់គ្នាបានស្គាល់គាត់រួចមកហើយគឺជាក្មេងម្នាក់បានចូលរួមប្រលងនៅក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិCambodia Got Talent នៅក្នុងរដូវកាលទី១។

ពិតណាស់ប្អូនប្រុសពិតជាមានសមត្ថភាពក្នុងការច្រៀងបើទោះបីជាភ្នែកគាត់ពិការក៏ដោយក៏ប្អូនតស៊ូព្យាយាមរហូតទទួលបានជ័យលាភីលំដាប់ថ្នាក់អន្តរជាតិដូច្នេះ។

ក្រោយពីទទួលបានជ័យលាភីមហាជនគ្រប់គ្នាសង្កេតឃើញថាប្អូនប្រុសមិនសូវជាបានឡើងឆាកដើម្បីបង្ហាញសមត្ថភាពនោះទេគឺបានម្តងម្កាល។

ឥឡូវនេះប្អូនបានសម្រេចចិត្តបង្ហាញសមត្ថភាពតាមរយៈការច្រៀងនៅក្នុងបណ្តាញសង្គមFBទៅវិញ ដោយមានអ្នកចូល និងគាំទ្រជាច្រើនម៉ឺននាក់ផងដែរ។

ជាក់ស្តែងប្អូនបានបកស្រាយចម្រៀងប្រយោគស្នេហ៍ជាមួយនឹងការលេងព្យាណូរយ៉ាងពិរោះរណ្តំចិត្តអ្នកស្តាប់ផងនោះ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here