ពិធីការិនីស្រស់ស្អាតកញ្ញាJimmy ពេលថតជាមួយលោកBoy Pakorn តារាសម្តែងថៃ ពិតជាសាកសមនឹងគ្នាមែន

ពិធីការិនីស្រស់ស្អាតកញ្ញាJimmy ដែលអ្នកទាំងអស់គ្នាប្រាកដជាស្គាល់កញ្ញារួចមកហើយគាត់គឺជាស្រីស្អាតម្នាក់នៅក្នុងស្ថានីយ៍ទូរទស្សន៍ដ៏ល្បីនៅស្រុកខ្មែរគឺPNN ដែលមានរូបសម្រស់ស្រស់ស្អាត ព្រមទាំងមានសមត្ថភាពអាចនិយាយភាសាបរទេសជាច្រើនភាសាដូចជាថៃ អង់គ្លេសថែមទៀតផង។

នៅពេលដែលតារាស្រុកថៃមកបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ទូរទស្សន៍PNNម្តងៗតែងតែឃើញមានពិធីការិនីស្រស់ស្អាតកញ្ញាJimmy ជានិច្ច ពីព្រោះតែកញ្ញាពូកែវោហាស័ព្ទ ចេះនិយាយភាសាថៃ និងស្អាតថែមទៀតផងនោះ។

គួររំលឹកផងដែរថាតារាសម្តែងប្រុស លោក Boy Pakorn លោកបានធ្វើឲ្យដំណើរមកដល់ទឹកដីកម្ពុជាជាថ្មីម្តងទៀត ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រកម្ពុជា ជាច្រើននាក់ ឈររងចាំទទួលអបអរនៅឯអាកាសយានដ្ឋានភ្នំពេញ។

សូមទស្សនារូបភាពខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here