តារាម៉ូដែលកូនកាត់ ខ្មែរ-បារាំង Marianne Clais ហៅ សោម៉ា ប្រាប់ថា នាងស្រឡាញ់សម្លៀកបំពាក់របាំអប្សរាខ្មែរខ្លាំង តាំងពីបានក្លាយជាតារាម៉ូដែល និងបានស្លៀកវាជាលើកដំបូងមក។

សោម៉ា ប្រាប់ថា នាងបានស្លៀកសម្លៀកបំពាក់អប្សរាខ្មែរដំបូងបំផុតកាលពីប្រមាណ៣ខែមុន ក៏ជាជាវេលាដែលនាងបាននាំខ្លួនចូលក្នុងសិល្បៈបង្ហាញម៉ូដរបស់កម្ពុជាដែរ។ “ខ្ញុំចង់និយាយថា ខ្ញុំស្រឡាញ់របាំ និងសម្លៀកបំបាក់អប្សរាខ្លាំង រាប់ចាប់តាំងពីចលនាដៃរាំ មើលទៅស្អាតមែនទែន។ ពិតមែនហើយ ខ្ញុំមិនអាចភ្លេចបានទេ អំពីសម្លៀកបំពាក់អប្សរា ពេលគ្រងវាជាមួយមកុដ វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ”។

ក្រៅពីស្រឡាញ់នូវអ្វីដែលខ្លួនមើលឃើញ សោម៉ា ប្រាប់ទៀតថា នាងក៏បានសិក្សាស្រាវជ្រាវពីសាច់រឿងពាក់ព័ន្ធនឹងរបាំដ៏ទន់ភ្លន់ល្វតល្វៃរបស់កម្ពុជាមួយនេះដែរ ដែលធ្វើឲ្យនាងកាន់តែដក់ចិត្តស្រឡាញ់ខ្លាំងឡើងថែមទៀត។ ក្រៅពីនេះ នាងក៏ចូលចិត្តការសម្ដែងសិល្បៈចម្រុះរវាងរបាំអប្សរា និងសិល្បៈបែបទំនើបដែរ។

Marianne Clais ឬ សោម៉ា ជាកូនខ្មែរកាត់បារាំង ដែលកើត និងធំធាត់នៅកម្ពុជា។ នាងមានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ។ តារាម៉ូដែលវ័យ ១៥ឆ្នាំ ប្រាប់ឲ្យដឹងថា តាំងពីនាងដឹងក្ដីមក គឺនាងស្រឡាញ់ការរាំរបាំអប្សរា និងស្រឡាញ់ធម្មជាតិ។

ដូច្នេះហើយ ការឡើងភ្នំ ចូលព្រៃដើម្បីស្វែងរករបគគំហើញថ្មីពីវប្បធម៌ គឺជាចំណូលចិត្តរបស់នាង។ សកម្មភាពនេះបានចាប់ផ្ដើមតាំងពី ៤ឆ្នាំមុន ពេលដែលបានចូលរួមជាមួយគម្រោង “Airavata Elephant Foundation”។ “ខ្ញុំបានជួយសត្វនៅក្នុងព្រៃជាច្រើនតាមលទ្ធផលភាពរបស់ខ្ញុំ ភាគច្រើនបំផុត គឹតាមរយៈការងារដើរម៉ូដនេះឯង”។

ក្រៅពីរបាំអប្សរា សោម៉ា ប្រាប់ថា នាងក៏ស្រឡាញ់សិល្បៈផ្សេងទៀតដែរ ដូចជាច្រៀង សម្ដែង ប៉ុន្តែបានត្រឹមស្រឡាញ់ ព្រោះជាក់ស្ដែង នាងធ្វើមិនបានល្អឡើយជាមួយសិល្បៈទាំងនោះ៕

ប្រភព៖សប្បាយតារា​​ខ្មែរ-បារាំង Marianne Clais សារភាព​ងប់ងល់​នឹង​របាំ​អប្សរា​ខ្មែរ​ខ្លាំង ដក​ចិត្ត​មិន​រួច

LEAVE A REPLY

Please enter your comment!
Please enter your name here