មិននឹកស្មានសោះថាក្មួយប្រុស ព្រាប សុវត្ថិ ស្រឡាញ់ សាត រស្មី មានវ័យច្រើនជាងខ្លួន

កំសាន្ត

ព័ត៌មានភ្ជាប់ពាក្យត្រៀមចូលរោងការនៅ២ឆ្នាំទៀតរវាងក្មួយប្រុស ព្រាប សុវត្ថិ និង អតីតតារាសម្ដែង សាត រស្មី ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា នាងមានគូដណ្ដឹងវ័យក្មេងជាងខ្លួនដល់ថ្នាក់នេះសោះ។

ដើម្បីស្រាយមន្ទិលចំពោះការភ្ញាក់ផ្អើលខាងលើកំលោះសង្ហា ឆៃដា ពិសិដ្ឋ ត្រូវជាគូដណ្ដឹង ឲ្យដឹងថា ក្ដីស្នេហាកើតឡើងមិនគិតពីអាយុភេទពណ៌សម្បុរនោះទេ ប្រសិនបើមនុស្សពីរនាក់មានចិត្តចំពោះគ្នាទៅវិញទៅមក។ ជាក់ស្ដែងក្ដីស្រឡាញ់ខ្លួន មានចំពោះ រស្មី គឺកើតចេញពីអារម្មណ៍ស្នេហ៍ពិតមិនបានគិតលើអ្វីផ្សេងឡើយ។

ចំពោះចំណុចពិសេសដែលធ្វើឲ្យក្មួយប្រុស ព្រាប សុវត្ថិ ស្រឡាញ់ និងចង់រួមរស់ជាមួយ សាត រស្មី អស់មួយជីវិតដោយសារតែនាង គឺជាមនុស្សស្រីម្នាក់មានចរិតលក្ខណៈល្អ រួសរាយរាក់ទាក់ស្រឡាញ់ និងគោរពសាច់ញាតិខាងបងប្អូនលោក និងផ្ដល់តម្លៃឲ្យមនុស្សជុំវិញខ្លួនដោយមិនចេះប្រកាន់។ ឆៃដា ពិសិដ្ឋ បន្ថែម។

ឆៃដា ពិសិដ្ឋ ថា៖” ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ជាមនុស្សល្អ អ្វីដែលសំខាន់ពេលនៅក្បែរគាត់ខ្ញុំមានអារម្មណ៍ថាមានក្ដីសុខ តែងតែធ្វើឲ្យខ្ញុំសើចសប្បាយរីករាយគ្រប់ពេល”៕

Leave a Reply

Your email address will not be published. Required fields are marked *