​អ្នកឆ្នាំ​ទាំង​៧​លុយ​ធំ​ប្រជុំ​លាភ​សំ​ណា​​ង​ហោះ​​ចូល​ផ្ទះឥឡូវនេះហើយ…

ច្បាស់ណាស់នៅរង្វង់បីថ្ងៃនេះលាភធំលុយហូរចូលដូចទឹកបាក់ទំនប់ តាមកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា នៅរង្វង់បីថ្ងៃគឺថ្ងៃទី២៨,២៩,៣០ ចុងខែវិច្ឆិកា មហាឆ្នាំទាំង៧ រកា ថោះ មមែ ជូត កុរ វក ឆ្លូវ លេខនាំលាភ២៧៩មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្លាំង មានលាភ មានលុយចាំងចូលក្នុងជីវិតហូរហៀរ និងបានសម្រេចជោគជ័យទាំងការងារតាមស្ថាប័ន ការងារជួញដូរ និងការងាររកទទួលទានមានលាភ មានលុយចូលមកផ្ទួនៗ ប៉ងអ្វីបានសម្រេចដូចបំណងប្រថ្នា បញ្ជូនសារបួងសួងសុំលាភសំណាងឥឡូវនេះ ។

ឆ្នាំរកា រាសីឡើងខ្ពស់ត្រដែត ពណ៌នាំលាភក្រហម នៅរង្វង់បីថ្ងៃចុងខែវិច្ឆិកានេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរបើចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯសម្ព័ន្ធភាព ស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។

ឆ្នាំថោះ ពណ៌នាំលាភ ទឹកក្រូច នៅរង្វប់បីថ្ងៃចុងខែនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា ។ រីឯបញ្ហាស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃណាស់ ។

ឆ្នាំមមែ រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ ។ នៅរង្វង់បីថ្ងៃចុងខែនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក ។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់ ។

ឆ្នាំជូត ដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់ ។ នៅរង្វង់បីថ្ងៃនេះបើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីក៏ជោគជ័យ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមស្រស់ស្រាយនឹងគ្នាជានិច្ច ។

ឆ្នាំកុរ ង៉ូវហេងល្អណាស់ នៅរង្វង់បីថ្ងៃចុងខែនេះលោកអ្នកសម្បូរលុយចាយហូរហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត។ ពណ៌នាំសំណាង ខៀវ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយរកគ្នាជានិច្ច ។

ឆ្នាំវក រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅរង្វង់បីថ្ងៃចុងខែនេះបើលោកអ្នកចង់ធ្វើកិច្ចអ្វីរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។

ឆ្នាំឆ្លូវ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅរង្វង់បីថ្ងៃចុងខែនេះ និងជោគជ័យគ្រប់ការងារ ។រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាល្អណាស់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here