​ចូលឆ្នាំថ្ងៃទី២ឆ្នាំ​ទាំង​៩​លុយ​ហូរ​ចូល​តាំងពី​ព្រលឹម​ទល់​ព្រលប់

ឆុតណាស់ ! យោងតាមគេហទំព័រហោរាសាស្ត្រចិនសែចិនស័ក្តិសិទ្ធិមួយ បានទស្សន៍ទាយជោគជតារាសីរបស់ឆ្នាំទាំង១២នៅក្នុងថ្ងៃទី៣០ដំណាច់ខែវិចិ្ឆកានេះថា បណ្តាឆ្នាំទាំង១២មាន ឆ្នាំដល់ទៅ៩ឯណោះដែលជាឆ្នាំមានដួងរាសីខ្ពស់ដាច់គេលើសអស់ឆ្នាំដទៃទៀត ។

ស្តេចហោរបានបញ្ជាក់ថា ប្រុសស្រីឆ្នាំទាំង៩ រោង ខាល ជូត ម្សាញ់ រកា មមី វក មមែ ច លេខសំណាងគឺលេខ ៩៩៩៩៩ ពណ៌នាំសំណាង ស ក្រហម លឿង និងខៀវ ម៉ោងនាំសំណាង ម៉ោង៥និង១៦នាទីព្រឹករហូតដល់ម៉ោង៩និង១៨នាទីយប់ ។ ឯការងារនិងមុខរបរជួញដូរក្នុងថ្ងៃស្អែកនេះអ្នកឆ្នាំទាំង៩គឺមានភាពជោគជ័យល្អប្រសើរ រលូនទៅមុខជានិច្ច ។

ការងារតាមអង្គភាព ស្ថាប័នទទួលផលល្អប្រសើរ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី ។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញដ៏ច្រើនលើសលប់ គ្រួសារមានសុភមង្គលក្រៃលែង ។

បើលោកអ្នកចង់ពឹងពាក់ ឬខ្ចីបុលប្រាក់ ឬក៏ទារប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាត្រឡប់មកវិញយ៉ាងគាប់ប្រសើរ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។

ចំពោះសេចក្តីស្នេហាវិញ គូស្វាមីភរិយា កំលោះ ក្រមុំ មេម៉ាយ ពោះម៉ាយ មានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាកាន់តែខ្លាំង ព្រោះជាថ្ងៃល្អកម្ររកបាន ទេវតាទ្រព្យតាមថែរក្សាលោកអ្នកជាប់ជានិច្ច ។

នៅក្នុងថ្ងៃចុងក្រោយនៃខែវិច្ឆិកានេះដែរ ឆ្នាំទាំង៩ដែលមានរាសីខ្ពស់ត្រដែត មានង៉ូវហេងជាងគេ រមែងទទួលបានលាភសំណាងលាភលុយ មាសប្រាក់ហូរចូលមកមិនដាច់ចាប់ពីព្រលឹមរហូតទល់ព្រលប់ ជាហេតុធ្វើឱ្យលោកអ្នកជួបការលំបាក ហត់នឿយនឹងការប្រមូលទុកដាក់ទ្រព្យសម្បត្តិឥតល្ហែ ។

សូមម្ចាស់ឆ្នាំទាំង៩ប្រញាប់ផ្ញើសារបួងសួងលើករាសី លើកសិរីមង្គលក្នុងគ្រួសារចាប់ពីឥឡូវនេះទៅ ។

LEAVE A REPLY

Please enter your comment!
Please enter your name here