សុំសរសើរតារាស្រីក្មេងៗទាំងប៉ុន្មានដួងតាំងពីចូលក្នុងចង្កោមសិល្បះគឺមិនសូវលេចរឿងអាស្រូវច្រើន
ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅក្នុងវិស័យសិល្បៈ កុំភ្លេចត្រូវត្រៀមចិត្ត ទទួលយកនូវពាក្យល្អ និងអាក្រក់ ពីសំណាក់មហាជន ហើយត្រូវរៀនរៀបឬក ឲ្យបានល្អមិនថា នៅក្នុងសិល្បៈ ឬក្រៅឆាកក៏ដោយ ព្រោះថាសកម្មភាពរបស់តារាៗ នឹងត្រូវគេយកចិត្តទុកដាក់ តាមដានស្អិតដូចតុកកែ យ៉ាងដូច្នោះដែរ។
~
~
~
~
សូម្បីតែរឿងឯកជនរបស់ តារាៗ ក៏ត្រូវបានមហាជន ចាត់ទុកថា ជារឿងធំដុំដែរ ដូច្នេះ ពួកគេ តែងតែព្យាយាម រស់នៅយ៉ាងស្ងប់ស្ងាត់ និង លាក់លៀម ដើម្បីកុំឲ្យហ្វេនៗ ពូកែដឹងរឿងរបស់ពួកគេពេក។ជាក់ស្ដែង ក្នុងនោះដែរ សូម្បីតែរឿងស្នេហារបស់ពួកគេ ក៏ដោយ ក៏មានតារាខ្លះ ព្យាយាមបិទឡើងជិត ព្រោះមិនចង់ឲ្យ ក្រុមអ្នងកកាសែត ឬមហាជន តាមដាន
~
~
~
~
ដឹង នោះឡើយ។ទោះបីជាយ៉ាងណាក៏ដោយ ក៏មានតារាមួយចំនួនតូច ហាក់ដូចជាមិនសូវខ្វាយខ្វល់រឿងនេះ ប៉ុន្មានទេ ដោយពួកគេ រស់នៅជាខ្លួនឯង ហើយអ្វីដែលសំខាន់ គឺពួកគេ មិនដែលមានរឿងអាស្រូវអាក្រក់ តាំងពីចូលសិល្បៈ ពាក់ព័ន្ធនឹង រឿងស្នេហាផ្សេងៗ។ ជាពិសេសតារាខ្លះ ពួកគេ មានគូស្នេហ៍ក៏ដោយ គឺទម្លាយជាធម្មតា ដោយគ្មានការលាក់បាំង មានអាថ៌កំបាំងដែរ ហើយសំខាន់ គឺពួកគេ ស្រលាញ់មួយ ដឹងមួយតែម្តង មិនរញ៉េរញ៉ៃច្រើន៕
~
~
~
~