ប្រិយមិត្តច្បាស់ជាបាន ស្គាល់ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងទទួលបាន ការគាំទ្រជាច្រើន

ជាមួយនឹងសមត្ថភាពព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ព្រមទាំងបានផ្ដល់ភាពរីករាយដល់ទស្សនិកជនជាច្រើន ផងដែរ ជាពិសេស នាយ ពាក់មី ក៏មានកូនៗដល់ទៅ ៣ នាក់ ហើយបានប្រលូកក្នុងវិស័យសិល្បៈតាំងពីក្មេងៗដូចលោកទៅហើយ។

ដោយលែកនៅមុននេះបន្តិច នាយ ពាក់មី ដោយមានចិត្តចង់អោយបងប្អូនមានចំណូលចាយក្នុងសម័យកូវីដ ក៏បង្កើតជាគំនិតមួយ អោយបងប្អូន ផ្ញើសាច់រឿងនិយាយជាសំលេងចូលផេករបស់លោក លោកនិងផ្តល់ជូន២០ដុល្លា

ជាក់ស្តែងនាយ ពាក់មី បានរៀបរាប់លំអិតថា៖ «ខ្ញុំសប្បាយចិត្ត ដែលបានចែករំលែកការងារ នឹងប្រាក់ចំណូលជូនបងប្អូន ក្នុងរដូវកូវីតនេះ គ្រាន់តែនិយាយរឿងប្រាប់ខ្ញុំ

តាមឆាតចូលក្នុងផេក គឺបានលុយពិតប្រាកដ ខ្ញុំបានរឿង បងប្អូនបានលុយ យេីងឈ្នះទាំងអស់គ្នា សូមកុំផ្ញេីសាច់រឿងតាមខមមិនក្នុងកាផុស ខ្លាចមានអ្នកផ្សេងយករឿងបងប្អូនទៅប្រេី សូមឆាតចូលក្នុងផេកខ្ញុំ សូមអរគុណ ។»

ខណៈពេលដែលបងប្អូនជាច្រើនគាំទ្រ ស្រាប់តែមានបុរសម្នាក់ បានខមិនរិះគន់ នាយពាក់មី ទៅវិញ ដោយបុរសនោះបានលើកឡើងថា៖

«ពាក់មីយកសាច់រឿងទៅថតបានរាប់ពាន់ឱ្យក្រុមហ៊ុន ពួកនេះល្ងង់ណាស់ ២០$ គេបានសាច់រឿងថតឱ្យ LD ថតឱ្យ CTN បានមើលបានសើច បានលុយវិញរាប់ម៉ឺន គួរគិតគូរឡើងវិញ ពាក់មីលេងហើយ»។

ក្រោយពីមានការ Comment បែបនេះ លោកពាក់មីក៏បានតបទៅវិញថា៖ «បើបងប្អូនគិតដូចម្នាក់នេះ ខ្ញុំនឹងឈប់ធ្វើវិញ ខ្ញុំមានបំណងចែករំលែកការងារ ចែករំលែកប្រាក់ចំណូលជូនបងប្អូន តែបែរជាគិតមកខ្ញុំបែបនេះ ខ្ញុំប្រហែលជាឈប់ធ្វើហើយ»។

LEAVE A REPLY

Please enter your comment!
Please enter your name here