សាហាវហួសថ្លែង! នាំគ្នាដេញចាប់ខណះពេលឃើញទល់ៗញាត់ការ៉ុងដឹកតាមម៉ូតូ ស្រាប់តែពេលហែកមើលឃើញហើយហួសចិត្ត (មានវីដេអូ)

ប៉ៃលិន៖ នៅ​វេលា​ម៉ោង២៖៤០​នាទីរសៀល ​​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ ​នេះ ​មាន​ករណី​ចោរលួច​សម្លាប់​គោ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​ ​រួច​ញាត់​ចូល​ក្នុង​ការ៉ុង ​ត្រូវ​បាន​បង​ប្អូន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេញ​ចាប់​ប្រភីង ធ្វើ​ឲ្យ​ជន​សង្ស័យ​​ភ័យ​ស្លន់​ស្លោ រត់​បាត់​ស្រមោល​ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​វា​ជា​ករណី​មិន​ធ្លាប់​មាន​​​សម្រាប់​អ្នក​ភូមិ។

គោ​មេ​មួយ​ក្បាល​ត្រូវ​បាន​ចោរ​​វះយក​អាចម៍​ចេញ​អស់ពី​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​គោ​មាន​ទំហំ​រាង​តូច​បន្តិច ​ងាយ​ស្រួល​យក​ញាត់​​កា​រ៉ុង​ តែ​ជា​សំណាង​ល្អ​ត្រូវ​បង​ប្អូន​ប្រទះ​ឃើញ​ស្រែក​ឆោឡោ​ នាំ​គ្នា​ដេ​ញ​​ចាប់​តែ​ពុំ​ទាន់ ព្រោះ​ចោរ​នោះ​ទម្លាក់​គោ​ចោល​រួច​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់។ ហេតុ​ការណ៍​បង្ក​ការ​ភ្ញាក់​ផ្អើល​នេះ ​កើត​​ឡើង​នៅ​​​ទីតាំង​ស្ថិត​នៅភូមិវាលចែង ឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។បន្ទាប់​ពី​មាន​ករណី​បែប​នេះ ​អ្នក​ភូមិ​នាំ​គ្នា​​បាន​ទូរសព្ទ​​ហៅ​ប៉ូលិស​ ដើម្បី​តាម​ចាប់​ជន​សង្ស័យ​​​ជា​អ្នក​លួច​គោ​នោះ

រី​ឯ​គោ​ដែល​ចោរ​សម្លាប់​​មួយ​ក្បាល​​នេះ​ ត្រូវ​បាន​បង​ប្អូន​សួរ​រក​ម្ចាស់​ ​ដើម្បី​ប្រគល់​សង​វិញ។ ​​តាម​រយៈ​វីដេអូ ​​យើង​អាច​ឮ​អ្នក​ភូមិ​ជជែក​គ្នា​ថា ​​មេគោ​ស្ទាវ​នេះ​​ជា​របស់​អ្នក​ភូមិ​​​រស់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​នេះ​តែ​ម្ដង។ ​មក​ទល់​ពេល​នេះ ​ក្រុម​សមត្ថកិច្ច​​បា​​ន​កំពុង​តាម​​ស្រាវ​ជ្រាវ​​​​ស្វែង​រក​ជន​សង្ស័យ​​​មក​ចាត់​ការ​តាម​នីតិ​វិធី ឯ​អ្នក​ភូមិ​​ក៏​​បាន​ប្រាប់​ត​ៗ​គ្នា​ឲ្យ​ប្រុង​ប្រយ័ត្ន​ជាង​មុន​​ដែរ ​ព្រោះ​មាន​​ករណី​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​មក​​​​យាយីភូមិ​ឃុំ​ពួក​គាត់៕​ប្រភព៖ ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here