រំភើបណាស់! ព្រោះតែនឹករលឹកជីតាខ្លាំងពេក ចៅស្រីច្បងរបស់សម្តេចតេជោ ហ៊ុន សែន ខំធ្វើដំណើរពីប្រទេសបារាំង មកស្កាត់ជួបសម្តេចតេជោ នៅ

កាលពីរសៀលថ្ងៃមិញនេះ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញទៅប្រទេស ហុងគ្រី ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយសម្ដេចក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបានធ្វើឲ្យប្រជាពលរដ្ឋក្នុងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង។

ក្នុងទិដ្ឋភាពរូបថតជាច្រើនសន្លឹកនោះផងដែរ គឺសម្ដេចតេជោ ហ៊ុន សែន បានថតរូបជាមួយចៅស្រីបង្កើតដ៏គួរឲ្យស្រលាញ់របស់សម្តេចតេជោ និងបានបញ្ជាក់ថា ដោយសារការនឹករលឹកជីតាពេក ចៅស្រីដែលកំពុងសិក្សានៅប្រទេសបារាំង ខំជិះយន្តហោះស្កាត់មកជួបសម្តេចនៅប្រទេសហុងគ្រីតែម្ដង។

យ៉ាងណាមិញ ភ្ជាប់ជាមួយរូបថតខាងដ៏គួរឲ្យចាប់អារម្មណ៏នេះ សម្ដេចតេជោ ហ៊ុន សែន បានភ្ជាប់សារមួយឃ្លា ដោយសម្ដេចបានមានប្រសាសន៏ថា៖”ចៅស្រីខ្ញុំនឹកជីតាពេកខំជិះយន្តហោះមករង់ចាំជីតា នៅប្រទេសហុងគ្រី។ ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសម ជាមួយប្រធានាធិបតី និងប្រធានសភាហុងគ្រី ដើម្បីឲ្យចៅស្គាល់ពីរបៀបធ្វើការ របស់ថ្នាក់ដឹកនាំប្រទេស”។

 

LEAVE A REPLY

Please enter your comment!
Please enter your name here