អ្នកគាំទ្រសរសើរហើយអ្នកណាមិនអរ ! ប៊េឡា ញញឹមញញែមពេលនិយាយដល់រឿងសម្រស់!

តារា​សម្ដែង​ដ៏​ល្បី​នាង ប៊េ​ឡា រ៉ានី នៅតែ​ក្ដោប​បាន​ប្រជាប្រិយភាព​ច្រើន​ពី​ទស្សនិកជន ដោយ​នាង​ទើបតែ​ទទួលបាន​ពានរង្វាន់​នៅក្នុង​កម្មវិធី «8th Daradaily Awardd» កាលពី​ថ្ងៃទី ១២ មិថុនា កន្លងទៅនេះ ។ បង្ហាញ​វត្តមាន​ចូលរួម​កម្មវិធី​ម្ដងនេះ មាន​ទស្សនិកជន​ជាច្រើន​លាន់មាត់​សរសើរ​ទៅលើ​សម្រស់​តារា​ស្រី ប៊េ​ឡា ថា​នាង​កាន់តែ​ស្រស់ស្អាត​ខ្លាំង​ឡើង ។​

​ទោះបី​កន្លងមក ប៊េ​ឡា រ៉ានី ជឿជាក់​លើ​សម្រស់​ខ្លួនឯង ប៉ុន្ដែ​ពេល​បានឮ​ពាក្យ​កោតសរសើរ​ព្រោងព្រាត​ពី​ទស្សនិកជន​ដូច្នេះ នាង​កាន់​តែមាន​អារម្មណ៍​រំភើប​ត្រេកអរ និង តប​ពាក្យ​អរគុណ​យ៉ាងខ្លាំង​ដល់​អ្នកគាំទ្រ​វិញ ព្រោះ​បើ​គិត​ទៅ​ឆ្នាំនេះ ប៊េ​ឡា មាន​អាយុ ៣០ ឆ្នាំ​ស្អែក​ខានស្អែក​នេះហើយ ។ ថ្វីដ្បិតតែ​អាយុ​កាន់តែ​ទៅមុខ តែ ប៊េ​ឡា មិនឱ្យ​រូប​សម្រស់​នាង​ជ្រេ​ទៅតាម​វ័យ​នោះទេ ដោយ​ថ្មីៗ​នេះ​នាង​បាន​រៀន​ផ្លាស់ប្ដូរ​ការតុបតែង​ខ្លួន ទាំង​សម្លៀកបំពាក់ និង ស្ទីល​ម៉ូដ​សក់​ឱ្យ​មើលទៅ​កាន់តែ​ក្មេង​ស្អាត​ជានិច្ច ។​

​ជាក់ស្ដែង រ៉ូ​ប​ពណ៌​ខ្មៅ​ដែល ប៊េ​ឡា គ្រង​ទៅ​ចូលរួម​ទទួលពាន​ក្នុង​កម្មវិធី​ខាងលើ​កាលពីពេល​ថ្មីៗ​នេះ ពិតជា​ស្រស់ស្អាត​ស័ក្ដិសម​ជាមួយ​នាង​ខ្លាំង បូករួម​ទាំង​គ្រឿងអលង្ការ​ពាក់​នៅលើ​ខ្លួន​ទៀត​នោះ បាន​ជួយ​លើក​សម្រស់​តារា​ស្រី​ថៃ​រូបនេះ​ឱ្យ​កាន់តែ​ទាក់ទាញ​ថែមទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here