អាណិតណាស់!! ជិតគ្រប់ខែឆ្លងទន្លេទៅហើយ នៅ សូនីតា បែរជាទុក្ខធំ នាំម្តាយចូលមន្ទីរពេទ្យ!

អាណិតណាស់!! ជិតគ្រប់ខែឆ្លងទន្លេទៅហើយ នៅ សូនីតា បែរជាទុក្ខធំ នាំម្តាយចូលមន្ទីរពេទ្យ…. ភ្នំពេញ៖ តាំងពីតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព និងជាពិធីការិនីរូបស្រស់ អ្នកនាង នៅ សូនីតា មានទម្ងន់នឹងជិតដល់ថ្ងៃសម្រាលកូននោះ ឃើញថាមានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើសកម្មភាពប្រចាំថ្ងៃរបស់ នាង ក៏ដូចជារូបសម្រស់ផងដែរ ។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រី និងជាពិធីការិនី អ្នកនាង នៅ សូនីតា បានស៊ែររូបភាពជាច្រើន គណនីរបស់ ឪពុក ដែលពាក់ព័ន្ធនឹងម្តាយនាង។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាលោកប៉ា របស់អ្នកនាង នៅ សូនីតា បានបង្ហាញពីរូបភាពជាច្រើន ក្នុងការសម្រាកព្យាបាល ម្ដាយរបស់នាង ក្នុងមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយបានសរសេរថា៖«ប្រពន្ធខ្ញុំបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យហើយ កាលពីព្រលប់ថ្ងៃទី៦/០៦/១៩ ចេះតែថប់ និងចុកទ្រូង ខ្លាំង (កាល់ម៉ែត) ពេទ្យកំពុងតាមដាន ព្យាបាល យ៉ាងសកម្ម» ។

ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានជូនពរឲ្យម្ដាយរបស់នាង ឆាប់ជាពីជំងឺនេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here