ង៉ុក ទ្រិញ ស្លៀកស្ទើរចេញនាងតូចថ្ងៃមុន ក្រសួងកំពុងចាត់វិធានការក្ដៅ ព្រោះលក់មុខវៀតណាមខ្លាំង!

​ក្រសួងវប្បធម៌​ ​និង​ ​កីឡា​ ​វៀតណាម​កំពុង​ចាត់វិធានការ​ក្ដៅ​លើ​តា​រា​ម៉ូ​ឌែល​ ​ង៉ុ​ក​ ​ទ្រិ​ញ​ ​ក្រោយ​នាង​ ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ហួសហេតុ​ក្នុង​ឈុត​ពណ៌ខ្មៅ​ចូលរួម​ក្នុង​កម្មវិធី​ ​Cannes​ ​Film​ ​Festival​ ​កាលពី​ថ្ងៃទី​ ​១៩​ ​ឧសភា​ ​២០១៩​ ​កន្លងទៅ​ស្ទើរតែ​ចេញ​តំបន់​សំខាន់​ ​។​ ​

​ការ​ស្លៀកពាក់​របស់​តា​រា​ម៉ូ​ឌែល​រូប​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សា​វៀតណាម​ ​យល់ថា​ ​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​នាំ​ឱ្យ​មនុស្ស​ឈ្លក់​វង្វេងកាម​គុណ​ ​គួរ​ឱ្យ​ស្អប់ខ្ពើម​ ​។​ ​យ៉ាងណាក្ដី​ក្រសួង​នៅ​មិនទាន់​បាន​បញ្ជាក់​ថា​ ​នឹង​ពិន័យ​ទៅលើ​នាង​ ​Ngoc​ ​Trinh​ ​បែប​ណា​នោះ​ទេ​ ​។​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​លោក​ ​Nguyen​ ​Ngoc​ ​Thien​ ​បាន​មានប្រសាសន៍​ថា​ ​សកម្មភាព​របស់​នាង​ ​Ngoc​ ​Trinh​ ​បាន​លក់​មុខ​វៀតណាម​នៅ​លើឆាកអន្តរជាតិ​ជា​ខ្លាំង​ ​ព្រោះតែ​ការ​ស្លៀកពាក់​មិន​សមរម្យ​ ​មិន​ត្រូវ​តាម​ស្ដ​ង់​ដារ​សំលៀកបំពាក់​ដែល​គួរតែ​បង្ហាញ​ជា​សាធារណៈ​ ​។​ ​

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ទៀត​ថា​ ​តាមពិត​នាង​ ​Ngoc​ ​Trinh​ ​ដែល​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ ​នៅ​ប្រទេស​បារាំង​នោះ​ ​គឺ​ពុំ​មានការ​បញ្ជូន​ទៅ​ពី​ក្រសួង​ឡើយ​ ​។​ ​បច្ចុប្បន្ន​ក្រសួង​កំពុង​ ​កំពុង​ពិនិត្យមើល​ច្បាប់​ ​ដើម្បី​ដាក់ទណ្ឌកម្ម​ចំពោះ​អកប្បកិរិយា​ដ៏​គឃ្លើន​របស់​នាង​ ​Ngoc​ ​Trinh​ ​។​ ​

​ក្រសួងវប្បធម៌​វៀតណាម​នឹង​ធ្វើការ​ពិន័យ​ដល់​បុគ្គល​ទាំងឡាយ​ណា​ដែល​ហ៊ាន​ស្លៀកពាក់​ ​ស៊ិច​ស៊ី​ ​ហួសហេតុ​ជា​សាធារណៈ​ ​៕​ ​  

 

LEAVE A REPLY

Please enter your comment!
Please enter your name here