ពុទ្ធោរអើយសែនស្រណោះ! ក្មេងស្រី យកម្ដាយពីខេត្តទៅពេទ្យនៅភ្នំពេញ ស្រាប់តែម្ដាយផុតដង្ហើមបាត់ គ្មានប្រាក់ដឹកសព​ម្ដាយទៅស្រុកវិញ…ជួយស៊ែរបន្តផងក្រែងមានបងប្អូនបានឃើញ

នៅ​មុន​នេះ​បន្តិច​ ល្ងាច​ថ្ងៃ​ទី ២០​ ខែ​ឧសភា ឆ្នាំ ២០១៩ ​យុវជន​សកម្ម​នឹង​សប្បុរស​ធម៌ លោក​តាំង គីមឡេង ​បាន​បង្ហោះ​សារ​អំពាវ​នាវ​ឲ្យ​មហាជន​ជួយ​អង្គាស​ប្រាក់​បន្តិច​ម្នាក់ ជួយ​ក្មេង​ស្រី​កម្សត់​ម្នាក់​ដែល​ម្ដាយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូវៀត ​ឬ​និយម​ហៅ​ពេទ្យ​រុស្ស៊ី ​ដើម្បី​យក​សព​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ខណៈ​ប្អូន​ស្រី​មិន​មាន​ប្រាក់​សូម្បី​មួយ​រៀល​ជាប់​ខ្លួន។

តាម​រយៈ​គណនី​ហ្វេសប៊ុក​ខាង​លើ​បាន​រៀប​រាប់​​​ជាមួយ​ខ្លឹម​សារ​ថា «អាសូរ​ប្អូនស្រី​ណាស់​ម្តាយ​ឈឺធ្ងន់​គ្មានប្រាក់​យក​ម្តាយ​មក​ពេទ្យ សុខ​ចិត្ត​សុំគេ​ជិះ ត្រូវគេ​យកមក​ទុក​នៅមុខ​មន្ទីរ​ពេទ្យ តែមាន​បងប្អូន​និង​ពូម៉ូតូ​ឌុបជួយ​យកមក​មន្ទីរ​ពេទ្យបន្ត តែពេល​មកដល់​មន្ទីរ​ពេទ្យគាត់​ត្រូវបាន​ស្លាប់ គ្រួសារ​របស់​គាត់​ជាជន​ក្រក្រី​ឈ្មោះ វិន អាយុ ​៣៥​ឆ្នាំ​ជាម្តាយ កូនឈ្មោះ​ណាវី អាយុ ១៣​ឆ្នាំ​ ជាកូន​របស់សព។

ជា​គ្រួសារ​ក្រក្រី ​រស់នៅ ​ភូមិ​ដីក្រហម ​ស្រុក​វាលវែង ខេត្ត​ពោធិសាត់​ ពេលនេះ​មិនមាន​ថវិកា​ដឹកសព​ម្តាយទៅ​វិញ​ដោយ​ឡាន​កំណត់ ៦០មុឺនរៀល​ ហេីយ​នៅ​រកមឈូស​​ដាក់​សពម្តាយ​ទៀត។ បើ​បង​ប្អូន​ចង់​ជួយ​កុមារ​​កម្សត់​​នេះ អាច​ដឹក​សព​ម្ដាយ​ទៅ​ភូមិ​កំណើត​ធ្វើ​​បុណ្យ​តាម​ប្រពៃណីវិញ​ អាច​ទាក់​ទង​តាម​គណនី​ធនាគារ​​ ABA ខ្ញុំផ្ទាល់​ 000238938 (តាំង គីម​ឡេង)»៕ 

 

LEAVE A REPLY

Please enter your comment!
Please enter your name here