ព្រឺរសម្បុរ!រឿង​ចម្លែក​ទើប​បកស្រាយ​បាន​ពី​ករណី​ពស់វែករនាម​១​គូ​ទម្ងន់ ៦០ គ​.​ក្រ ប្រវែង ៧ ម៉ែត្រ ដែល​ប្រទះឃើញ..!

ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា នេះ ឲ្យ​ដឹងថាៈ តាម​ការផ្តល់​ចម្លើយ​ពី​ក្រុមហ៊ុន​អគ្គិសនី​ដើរ​ដោយ​ឋា​ម​ពលព្រះ​អាទិត្យ​នោះ គឺ​ពេលដែល​ក្រុម​វិស្វករ​ឥណ្ឌា បាន​ប្រទះឃើញ​នៅ​ការដ្ឋាន គឺ​ពួកគេ​ព្យាយាម​បណ្តាញ​វា​ឲ្យ​ចេញពី​សំបុក តែ​ពស់​ទាំងពីរ​នេះ​ពុំ​ព្រម​ទៅណា​សោះ ។​

​ដូច្នេះ ទើប​ពួកគេ​បង្ខំចិត្ត​ព័ទ្ធចាប់​វា​ទាំងអស់ ដើម្បី​ធ្វើការ ហើយ​យក​ពស់​ទាំងនោះ​ប្រគល់​ឲ្យ​ផ្នែក​ទេសចរណ៍ ។​

​ឥឡូវ ទើប​គេ​ដឹងថា ពស់​ទាំងពីរ​វា​កំពុង​ចាប់ផ្តើម «​សក​» ហេតុនេះ ទើប​ពួកគេ​ពុំបាន​រង​ប្រតិកម្ម​តបត ពុំនោះសោត ស្តេចពស់​វែក​នេះ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាពុំខាន ។​

​ខណៈពេល​នេះ មនុស្សម្នា​មកពី​ខេត្ត​ផ្សេងៗ កំពុង​សំរុក​មក​មើល​ជា​បន្តបន្ទាប់ ។​

​ម្យ៉ាងទៀត ទម្ងន់​ប្រវែង​នៅ​ពុំទាន់​បាន​សន្ម​ត់​ជា​ផ្លូវការ​ទេ ព្រោះ​ពុំទាន់​អាច​ថ្លឹង វាស់វែង​បាន ៕​ប្រភពដើម៖KSN.NEWS

 

LEAVE A REPLY

Please enter your comment!
Please enter your name here