សាហាវណាស់! បុរសម្នាក់បែកថ្នាំ បានចាប់ក្មេងប្រុសម្នាក់អារករសម្លាប់ យ៉ាងសាហាវនៅឯខេត្ត…!

ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានហេតុការណ៏ដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់បែកថ្នាំត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីជននោះបានដាច់ចិត្តចាប់ក្មេងប្រុសម្នាក់អារករសម្លាប់ រួចយកសពបោះចូលក្នុងត្រពាំងទឹក ។ ហេតុការណ៏នេះបានកើតឡើងនៅឃុំពេជ្រសា ស្រុងកោអណ្តែត ខេត្តតាកែវ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កដែលជាឃាតករមានឈ្មោះ ហ៊ុន​ តុលា អាយុ២៧ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំខាងលើ ជាមនុស្សញៀនថ្នាំជោគជាំ ចំណែក​ឯជនរងគ្រោះវិញមានឈ្មោះ ទ្រី កក្កដា អាយុ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់ ។

មុនពេលកើតហេតុ ជនសង្ស័យខាងលើបែកថ្នាំ និងបានដើររករឿងគេពេញភូមិ ហើយក៏បានប្រទាក់ពាក្យសម្តីជាមួយនិងក្មេងប្រុសរងគ្រោះ ដែលឈានដល់ការចាប់អារករសម្លាប់ក្មេងប្រុសម្នាក់ ។​ កោយឃត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here