«​យើង​ចិញ្ចឹម​កូន​ទុក​សំរាប់​ឯង​វាយដំ​​ឬ?» ឪពុកក្មេក​ទ្រាំលែងបាន​នឹង​ទង្វើ​ហិង្សា​របស់​កូនប្រសារ​មកលើ​កូនស្រី​ខ្លួន ព្រលែង​មួយ​ទំហឹង​កណ្តាល​ទីសាធារណៈ​ឡើង​… (​វីដេអូ​)!

ខ្សែវីដេអូទើបត្រូវបានចែករំលែកលើបណ្តាញសង្គម Weibo របស់ចិន ។ គេឃើញបុរសចំណាស់ពាក់អាវពណ៌ស កំពុងវាយប្រហារមួយទំហឹងលើបុរសវ័យក្មេងម្នាក់… ។ នោះគឺជាកូនប្រសាររបស់គាត់ ប្រសិនស្តាប់សម្តីជេរប្រទេចៈ «ឯងវាយកូនស្រីខ្ញុំ ។ ខ្ញុំចិញ្ចឹមកូនស្រីរបស់ខ្ញុំឲ្យពេញវ័យទុកសំរាប់ឯងវាយដំឬ? ពេលឯងវាយវា ឯងធ្លាប់គិតថាមានថ្ងៃនេះដែរ ឬទេ?» ។

តាមការរៀបរាប់របស់ឪពុកម្នាក់នេះ នោះគឺកូនប្រសារប្រុសម្នាក់នេះជាមនុស្សគ្មានបានការ មិនអាំចមើលថែប្រពន្ធកូនបាន ខណៈគាត់បានស្រែកខ្លាំងៗ៖ «ឯងមានដែលចំណាយ១កាក់១សេន ទិញដឹកដោះគោឲ្យកូនស្រីរបស់ឯងទេ? ឯងដែលសម្រេចភារៈកិច្ចជាឪពុកម្តងណាដែរទេ ហ្អាស!» ។

គាត់នៅបានយករំពាត់វាយបន្ថែម… ។ ខណៈពេលនោះ បុរសវ័យក្មេងបានត្រឹមអង្គុយស្ងៀមលើកដៃរងរំពាត់ ហើយនិយាយពាក្យសុំទោសដែលស្តាប់ទៅគ្មានន័យសោះ! ។

ហេតុការណ៍នេះកើតឡើងបានទាក់ទាញអារម្មណ៍របស់អ្នកលេងអ៊ិនធើរណែតយ៉ាងខ្លាំង ។ ភាគច្រើនសម្តែងការតូចចិត្តតូចថ្លើម ដែលពុំទទួលបានការគាំពារពីឪពុកម្តាយដូចនាងខាងលើ ។

ស្ទើរតែទាំងអស់លើកឡើងថាៈ តាមច្បាប់គឺខុស តែសំរាប់ច្បាប់គ្រួសារ គឺពិតជាត្រឹមត្រូវណាស់! គាត់ជាឪពុកល្អបំផុតពិភពលោក! ។

យើងចិញ្ចឹមកូនទុកឲ្យឯងវាយដំឬ? ៕ ចន្ទា

 

LEAVE A REPLY

Please enter your comment!
Please enter your name here