ខ្លាំងបាត់! រថយន្តកូរ៉េទម្ងន់មួយតោន ជិះប៉ះរថយន្តទំនើប Lexus 570 ម្ចាស់រថយន្តខ្ចិលនិយាយច្រើន ចុះទៅទះ៣កំភ្លៀង ព្រោះ….(មានរូបភាព)!

ករណីគ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរច្រកចូលវត្តព្រះបាទជាន់ឯក ហៅវត្តជើងឯក តាមបណ្ដោយផ្លូវ២១៧សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបុរសម្នាក់ជាម្ចាស់រថយន្ដស៊េរីទំនើប Lexus 570 បានចុះទៅទះម្ចាស់រថយន្ដកូរ៉េចំនួន៣កំផ្លៀងចាំនិយាយគ្នាតាមក្រោយ ព្រោះខឹងជិះមកបុកគូទរថយន្ដរបស់ខ្លួន។

យ៉ាងណាមិញ យោងតាមរយៈសារព័ត៍មាន CPC News បានប្រាប់ឱ្យដឹងថា៖”មុនកើតហេតុបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក LEXUS 570 ពណ៌សពាក់ ផ្លាកលេខភ្នំពេញ2AA-6921 ក្នុងស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងមកជើងក្នុងល្បឿនយឺតលឿនៗ។

ខណៈ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េទម្ងន់មួយតោនកន្លះបើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរ២នាក់ទៀត ស្របគ្នាពីក្រោយរថយន្ត 570 ហើយមិនប្រយ័ត្នក៏ជ្រុលបុករថយន្ត 570 ចំពីក្រោយបណ្ដាលឲ្យបែកស្តុបម្ខាង។រីឯរថយន្តបង្កក៏បែកស្តុបម្ខាងដូចគ្នា។

ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្ត570ដូចជាខឹងសម្បារជាខ្លាំងក៏បានចុះទៅទះកំភ្លៀងយុវជនម្នាក់ដែលជាតៃកុងចំនួន៣ដៃនិងស្ដីឲ្យខ្លាំងៗថែមទៀតធ្វើឲ្យអ្នកដំណើរតាមផ្លូវងឿងឆ្ងល់ឈប់មើលគ្រប់ៗគ្នានិងបណ្ដាលឲ្យមានកកស្ទះចរាចរណ៍ផងដែរ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្របសម្រួលភាគីទាំងសងខាងនិងជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរ។
ចុងក្រោយថៅកែយុវជនដែលបើករថយន្តកូរ៉េបានសម្របសម្រួលជាមួយម្ចាស់រថយន្ត570 ដោយព្រមជួសជុលរថយន្តឡិចសុីសឲ្យស្អាតដូចដើមឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here