ភ្ញាក់ផ្អើល!ពូម្នាក់ មានដីធ្វើដំណាំចិញ្ចឹមសត្វ ត្រូវក្រុមហ៊ុននិងជនបរទេសតថ្លៃចំការគាត់តំលៃខ្ពស់ធ្វើខុនដូរហូតដល់ជាង៤៥លានដុលារ តែគាត់មិនលក់ថែមទាំងតបវីញបែបនេះថា៖(video)

ពូម្នាក់ មានដីធ្វើដំណាំចិញ្ចឹមសត្វ ត្រូវក្រុមហ៊ុននិងជនបរទេសមកតថ្លៃចំការគាត់តំលៃខ្ពស់រហូតដល់ជាង៤៥លានដុលារ តែគាត់មិនលក់ថែមទាំងតបវីញបែបនេះថា…!ពូម្នាក់នេះឈ្មោះ សុមផូត អាយុប្រហែលជាង ៥០ឆ្នាំ ពីរនាក់ប្តីប្រពន្ធធ្លាប់ធ្វើជាគ្រូបង្រៀន ប្រាក់ខែ ក្នុង១ឆ្នាំសរុប ទាំង២នាក់រកបាន ប្រហែល១លានបាត ។ សព្វថ្ងៃពួកគាត់លាឈប់ពីគ្រូបង្រៀនមកធ្វើស្រែចម្ការដាំដំណាំក្នុងដីកេរឪពុកគាត់ដែលបន្សល់ទុកឲ្យកណ្តាលទីក្រុង បាងកក ប្រទេសថៃ ដែលមានទំហ៊ុំ ៥០រ៉ៃ ឯណោះ ។

ជីវភាពរបស់ពួកគាត់រស់នៅសមរម្យជាមួយនឹងការស្លៀកពាក់រហែកប្រលាក់ដោយភក់ជ្រាំ។ សព្វថ្ងៃគាត់មិនសប្បាយចិត្តនឹងរឿងម្យ៉ាងគឺ មានក្រុមហ៊ុនបរទេសជាច្រើនបង្ខំឲ្យគាត់ក្លាយជាសេដ្ឋីតែគាត់ប្រកែកនិងដាច់ខាតមិនយល់ព្រម។

មានក្រុមហ៊ុននិងជនបរទេសជាច្រើនបានអង្វរផងពន្យល់ផងដើម្បីឲ្យពូ សុមផូត លក់ដីទាំងនោះឲ្យទៅពួកគេធ្វើខុនដូនិងផ្សារទំនើប ដោយឲ្យតម្លៃដីយ៉ាងខ្ពស់រហូតដល់ ១រ៉ៃ =30 លានបាត គិតជាដុល្លារUSA គឺ ជាង 990.000ឯណោះ

ហើយដីគាត់មានរហូតដល់ ៥០រ៉ៃ ក្រុមហ៊ុនគេសុំទិញទាំងអស់ តែគាត់២នាក់ប្តីប្រពន្ធបដិសេធន៍ដាច់ខាតថា មិនអាចលក់។

មិនត្រឹមតែមិនលក់ទេពូសុមផូតបាននិយាយឌឺទៅវិញថា

– លុយ១៥០០លានបាត ប្រហែល (45.000.000$ )មិនអាចទិញក្តីសុខឲ្យខ្ញុំបានទេ ។

– ក្តីសុខរបស់ខ្ញុំគឺ ជារៀងរាល់ព្រឹក បើកភ្នែកឡើងឃើញ

ដើមឈើរបស់គាត់ចេញផ្លែផ្កា ឃើញត្រីក្នុងស្រះ ឃើញស្រូវក្នុងស្រែ បានស្រូបខ្យល់បរិសុទ្ធ បានឃើញមាន់ទាជ្រូករបស់ខ្ញុំដើរទៅដើរមកកាត់មុខផ្ទះដ៏កញ្ចាស់របស់ខ្ញុំគឺគ្រប់គ្រាន់ហើយ។

– ខ្ញុំយកលុយដ៏ច្រើនបែបនោះមកធ្វើអី បើក្តីសុខរបស់ខ្ញុំមានតាំងពីដើមមកដោយមិនមានវាស្រាប់ហើយហ្នឹង ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here