សុំសរសើរគាត់ដោយស្មោះ! បុរស​ជប៉ុន​មាឌធំ​សុខចិត្ត​ឈរ​ស្ងៀម គ្រា​ពួក​យួន​ពាល​បើក​តាក់ស៊ី ព្រួត​គ្នា​រករឿង ថែមទាំង​ចំអក​ថា «​អ្ហែង​ចង់​លេង​ទេ​?» (​វីដេអូ​)

ប្រព័ន្ធ​ផ្សព្វផ្សាយ​រួមទាំង​ពលរដ្ឋ​វៀតណាម ជាទូទៅ​បាន​ថ្កោលទោស​ទង្វើរ​ពាល​របស់​ក្រុម​អ្នកបើក​តាក់ស៊ី ព្រួត​គ្នា​ធ្វើបាប​បុរស​ជប៉ុន​មាឌធំ​ម្នាក់នេះ ។ ទោះបីជា​យឺត តែ​ពុំទាន់​ហួសពេល​នឹង​ស្តារ​កិត្តិយស «​ជនជាតិ​» មកវិញ​ខ្លះ ។​

​អ្នកបើកបរ​រថយន្ត​មាឌតូច​ល្អិត ដៃ​កាន់ដំបង ២​កំណាត់ ស្ទុះ​ទៅ​វាយ​បុរស​ជប៉ុន​មាឌធំ ព្រមទាំង​ស្រែកថាៈ «​អ្ហែង​ចង់​លេង​ទេ​?» ។ វា​ហាក់​ចង់​បញ្ជាក់​ពី​ប្រពៃណី​ក្លាហាន​មិន​ចុះ​ញ៉ម​របស់​ដូនតា​វា ហើយ​ចាត់​ជប៉ុន​ម្នាក់​នោះ​ជាស​ត្រូវ​សួ​ពូជ ។​

​ជនជាតិ​ជប៉ុន​រូបនោះ​ឆ្លើយ​មួយ​ម៉ាត់​ថា «​ទេ​!» ។ គាត់​ឈរ​ស្ងៀម​ឲ្យ​វា​វាយ ។ ជុំវិញ​អ្នកបើក​បរកាច​សាហាវ​រូបនេះ មាន​ជន​រួម​ឈាម​វា​មួយចំនួន​មក «​លើកទឹកចិត្ត​» ព្រោះ​ជា​អ្នកបើក​តាក់ស៊ី​ដូចគ្នា ។​

​បុរស​ជប៉ុន​ដែល​កំពុង​រស់នៅ​ទីក្រុង​ហូ​ជិ​មិញ​រូបនេះ បាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម នូវ​ខ្សែ​វីដេអូ​ខ្លី​មួយ ភ្ជាប់​នឹង​សារ​ព្រមាន​ដល់​ជនរួមជាតិ​ជប៉ុន​របស់គាត់ ពី​របៀប​ធ្វើ​បែបណា ទើប​អាច​រស់នៅ​កន្លែង​មួយ​ពោរពេញ​ដោយ​គ្រោះថ្នាក់​បែបនេះ ។​

​បុរស​ជប៉ុន​ប្រាប់​ពី​រឿង​ហេតុថា ថ្ងៃនោះ​គាត់​ដឹក​ប្រពន្ធ​ទៅ​ផ្សារ ហើយ​រថយន្ត​តាក់ស៊ី​នោះបាន​កៀរ​ប៉ះ​ម៉ូតូ​គាត់ៗ ក៏​បើក​ទៅ​ឃាត់​រថយន្ត​សួរនាំ ស្រាប់តែ​ត្រូវគេ​វាយ ។​

​ចំណែក​តាក់ស៊ី​ពាល​វិញ​ថា បុរស​ជប៉ុន​បាន​ឃាត់​រថយន្ត​ខ្លួន ហើយ​ធាក់​រថយន្ត​ទៀតផង ។​

​ខ​មិនជា​ច្រើន​ក្នុង​គណនី​របស់​ជនជាតិ​ជប៉ុន​លើកឡើងថា លោក​សួរ​ជនបរទេស (​ជប៉ុន​) ថា «​អ្ហែង​ចង់​លេង​ទេ​!» ។ ខ្ញុំ​ជា​ជនជាតិ​វៀតណាម​ដូច​លោក សូម​ឆ្លើយ​ជំនួសៈ «​មិន​លេង​ទេ ល្បែង​ពាល​បែប​នេះនោះ​!» ៕    

 

LEAVE A REPLY

Please enter your comment!
Please enter your name here