ជួយស៊ែរបន្តផង! យន្តហោះខ្នាតធំរបស់ខ្មែរយើង ចំនួន២គ្រឿង ត្រូវបានគេប្រទះឃេីញ ទុកចោលនៅប្រទេស…មជ្ឈដ្ឋានក្នុងបណ្ដាញសង្គមហ្វេសបុកជាច្រើន បានមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលប្រទះឃេីញយន្តហោះរបស់ខ្មែរចំនួន ២គ្រឿងដ៏ធំ ដែលមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានគេទុកចោលនៅលេីទឹកដីក្នុងព្រលានយន្តហោះក្រៅប្រទេស បេីទោះបីជាយន្តហោះនេះ មិនអាចដំណេីរការបានយ៉ាងណាក្តី។

បេីយោងតាមការបញ្ជាក់តាមរយៈគណនីហ្វេសបុកឈ្មោះ ពៅ សារី បានមានការបញ្ជាក់លំអិតឲ្យដឹងថា៖ «ខ្មោចយន្តហោះ ប្រភេទ SE-210 Caravell (ផលិតនៅប្រទេសបារាំង) មានសញ្ញា អាកាសចរកម្ពុជា ដែលបោះបង់ចោល ក្នុងអំឡុងសង្រ្គាមស៊ីវិល នៅកម្ពុជា ទសវត្សរ៍ 1970s

ត្រូវបានគេទុកសំចតចោលក្នុងអាកាសយានដ្ឋាន ដនមឿង ប្រទេសថៃ (រូបថតឆ្នាំ 2016)។ ចំណែកឯរូបទី2 គឺជារូបចុះចតរបស់អាកាសចរកម្ពុជានៅអាកាសយានដ្ឋាន Kaitak នាទីក្រុងហុងកុង កាលពីឆ្នាំ 1973 ។ អ្នកមានធនធាននៅកម្ពុជា គួរទាក់ទងទិញត្រឡប់មកកម្ពុជាយើងវិញ ដើម្បីកែឆ្នៃ ធ្វើជាអាហារដ្ឋានទេសចរណ៍»។

យ៉ាងណាមិញ ចំពោះការលេីកឡេីងរបស់ម្ចាស់គណនីខាងលើនេះ ត្រូវបានមតិមួយចំនួនបានមានការលេីកឡេីងស្រដៀងគ្នាថា វាមិនមែនជារឿងដែលងាយស្រួលនោះទេ ក្នុងការដឹកយកយន្តហោះដែលមានទំហំដ៏ធំមួយនេះ យកមកប្រទេសកម្ពុជាវិញនោះ គឺពិតជាពិបាកខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here