ក្រោយពីមានការបញ្ចេញសារនៅលើបណ្តាញសង្គមFBរបស់កញ្ញាស៊ិុន ចាន់ពៅរ៉ូហ្ស៊េត ក្រោយពីការប្រកាសទ្រព្យសម្បិត្តិនៅសាលាក្រុង ដែលមានខ្លឹមសារដូច្នេះថា៖

រសៀលថ្ងៃទី២១នេះខ្ញុំនឹងយកឯកសារប្រកាសទ្រព្យសម្បត្តិទៅដាក់នៅសាលាក្រុង ព្រោះខ្ញុំទើបតែទទួលឯកសារនេះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។

កុំថាឡើយប្រកាសក្នុងស្រោមសំបុត្រ ទោះប្រកាសជាចំហក៏បានដែរ ព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំគឺទ្រព្យសម្បិត្តដែលបានមកដោយអំពើសុចរិត។

✍🏻ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំមានដូចជា៖

១- ផ្ទះដូចមាននៅក្នុងរូបថតដែលខ្ញុំឈរពីមុខ ប្រភពចំណូលបានកាលឆ្នាំ២០១៥ ខ្ញុំបានទៅទស្សន:កិច្វនៅសហរដ្ឋអាមេរិក ចំនួន២០រដ្ឋ ដែលរៀបចំដោយបងស្រីJanet ប្រធានចលនា

ស្រ្តីនៅសហរដ្ឋអាមេរិក ដែលថវិកានោះគេអោយខ្ញុំផ្ទាល់ខ្លួនហើយខ្ញុំបានយកមកសង់ផ្ទះ។

២-លុយក្នុងធានាគារមកដល់ម៉ោងនេះនៅសល់លុយប្រហែល៥០០$ ព្រោះខ្ញុំបានដកលុយមួយចំនួនមកប្រកបមុខរបរលក់នំបញ្ចុក។

ហើយពេលខាងមុខនេះខ្ញុំកំពុងមានគំរោងយក

ប្លង់ដីទៅបញ្ចាំដើម្បីបានទុនមកពង្រីកមុខរបរ

នៅផ្ទះរបស់ខ្ញុំបន្ថែមទៀត។

🌷🌷🌷🌷🌷🌷

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ”

ក្រោយមកក៏មានសកម្មជនគណបក្សកាន់អំណាច ដែលមានឈ្មោះថា Nou Chamroeun បានcomment ដូច្នេះថា៖

មើលទៅជនសកម្មរបស់អតីតcnrpមិនមានទ្រព្យដូចរ៉ូហ្សិតទេរួមទាំង ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ យុវជនមកពី CNRPនោះ

បន្ទាប់មកទៀតកញ្ញាស៊ិុន ចាន់ពៅរ៉ូហ្ស៊េត ក៏បានឆ្លើយទៅកាន់ភ្លាមយ៉ាងចុកចាប់ដូច្នេះថា៖

“រួមទាំងជនសកម្មNou chamroeunនៅបក្សCPPផងដែរ ? ឈប់ច្រណែនខ្ញុំទៅពូ ខ្ញុំមករកស៊ីហើយតើ រំលាយបក្សខ្ញុំហើយ នៅមកតាមរករឿងCommentដល់ណាទៀត ឬមួយពូដែលchamroeun

គ្រាន់តែខ្ញុំរកស៊ីលក់នំបញ្ចុកសោះធ្វើអោយប៉ះពាល់ដល់លោកដែរ អចឹងមករកស៊ីដូចគ្នាឈប់ធ្វើការនៅសាលាក្រុងទៀតទៅ។ ហើយបើធ្វើការនៅសាលាក្រុង ក៍ធ្វើទៅតែសូមយកពេលវេលាcommentអត់ប្រយោជន៍ មកដើរមើលសំរាមនៅក្នុងក្រុងផង ព្រោះលោកទទួលបន្ទុកខាងហ្នឹង សូមអោយស្អាតផង ។”

“បើពូអន់ចិត្តខ្លាំង បបួលបក្សពួកពូប្រកាសជាសាធារណ:ទៅ ទើបដឹងថានរណាតិចឬនរណាច្រើនជាង? តែខ្ញុំគិតថាពូមិនហ៊ានប្រាប់ទេ ព្រោះសូម្បីតែខ្លួនពូក៏មិនដឹងថាពូទទួលបន្ទុកអីផង ? យកពេលទៅបំរើរាស្ត្រទៅពូ កុំខ្វល់រឿងខ្ញុំខ្លាំងពេក ប្រយ័ត្នគេនៅអោយនៅតួនាទីហ្នឹងមួយជីវិត ។ មិត្តភក្តិគេឡើងធំអស់ហើយតើ មើលដូចលោកវាសនា ក៏ធ្វើធំណាស់ ដោយសារគាត់យល់ច្បាស់។”

 

 

LEAVE A REPLY