អ្នកទាំងអស់គ្នាបានភ្លក់រសជាតិដ៏ឆ្ញាញ់នៅហាងអតីតចៅសង្កាត់អូរចា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេ៊ត ហើយឬនៅ?

កុំភ្លេចណាពេលទៅលេង ឬជិះកាត់ខេត្តបាត់ដំបងសូមចូលភ្លក់រសជាតិមុខម្ហូបដ៏ឆ្ញាញ់នៅក្នុងហាងរបស់កញ្ញាផ្ទាល់ផង។ សំរាប់អាជីវកម្មរបស់កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេ៊ត ដែលទើបតែបើកមិនទាន់បានប៉ុន្មានផងនោះគឺមានអតិថិជនគាំទ្រទាំងក្នុងខេត្ត និងក្រៅខេត្ត។ ហើយជាពិសេសជាងនេះទៅទៀតនោះគឺមានបងប្អូនដែលរស់នៅឯនាយសមុទ្រនោះក៏ចង់ហោះមកពិសារអាហារនៅក្នុងហាងរបស់កញ្ញាផ្ទាល់ថែមទៀតផង។

ថ្មីៗនេះកញ្ញាក៏បានបង្កើតអាហារសំរាប់ហាងរបស់កញ្ញាផងដែរ ហើយអាហារដែលបង្កើតនេះត្រូវបានកញ្ញាបង្ហើបអោយដឹងថាជាអាហារដែលគាត់ធ្លាប់បានធ្វើសំរាប់ “យុវជនគណបក្ស​ សម​ រង្ស៊ី​”​ កាលពី១០ឆ្នាំ​មុន។

កញ្ញាក៏បានបង្ហោះសាររៀបរាប់ដូច្នេះថា៖

សូមអញ្ជើញមកភ្លក់អាហារបង្កើតថ្មី​ ដោយស្នាដៃ​ និងគំនិតនាងខ្ញុំផ្ទាល់!

🌷🌷🌷🌷🌷

អាហារនេះ​ ខ្ញុំធ្លាប់ធ្វើជប់លាងជូន​ “យុវជនគណបក្ស​ សម​ រង្ស៊ី​”​ កាលពី១០ឆ្នាំ​មុន​។

អាហារនេះ​ មានគ្រឿងផ្សំ​ ដូចជា៖

១-នំបញ្ចុក​

២-ទឹកត្រី (បង្គារក្រៀម)

៣-ពងទាកូន

តម្លៃ​

១-ដាក់តែនំបញ្ចុក​ =​ ៤,០០០៛

២-បើថែមពងទាកូន១គ្រាប់​ =​ គឺថែម​ ១,០០០៛​ ទៀត។

🌷🌷🌷🌷🌷

សូមបញ្ជាក់ថា​ ៖​ អាហារនេះ​ មានលក់តែពេលរសៀលទេ រហូតដល់យប់។

🌷🌷🌷🌷🌷

បាត់ដំបង​ ថ្ងៃទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៧

LEAVE A REPLY