កញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេ៊ត បានបង្ហោះសារនៅលើបណ្តាញសង្គមFB របស់ខ្លួនដែលបានចូលទៅសាលាក្រុងដើម្បីប្រកាសទ្រព្យសម្បតិ្តរបស់ខ្លួនគាត់ផ្ទាល់ ។

សំរាប់ខ្លឹមសារមានដូចនៅខាងក្រោមដូច្នេះថា៖

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧៖ រសៀលថ្ងៃទី២១នេះខ្ញុំនឹងយកឯកសារប្រកាសទ្រព្យសម្បត្តិទៅដាក់នៅសាលាក្រុង ព្រោះខ្ញុំទើបតែទទួលឯកសារនេះនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។

កុំថាឡើយប្រកាសក្នុងស្រោមសំបុត្រ ទោះប្រកាសជាចំហក៏បានដែរ ព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំគឺទ្រព្យសម្បិត្តដែលបានមកដោយអំពើសុចរិត។

✍🏻ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ខ្ញុំមានដូចជា៖

១- ផ្ទះដូចមាននៅក្នុងរូបថតដែលខ្ញុំឈរពីមុខ ប្រភពចំណូលបានកាលឆ្នាំ២០១៥ ខ្ញុំបានទៅទស្សន:កិច្វនៅសហរដ្ឋអាមេរិក ចំនួន២០រដ្ឋ ដែលរៀបចំដោយបងស្រីJanet ប្រធានចលនា

ស្រ្តីនៅសហរដ្ឋអាមេរិក ដែលថវិកានោះគេអោយខ្ញុំផ្ទាល់ខ្លួនហើយខ្ញុំបានយកមកសង់ផ្ទះ។

២-លុយក្នុងធានាគារមកដល់ម៉ោងនេះនៅសល់លុយប្រហែល៥០០$ ព្រោះខ្ញុំបានដកលុយមួយចំនួនមកប្រកបមុខរបរលក់នំបញ្ចុក។

ហើយពេលខាងមុខនេះខ្ញុំកំពុងមានគំរោងយក

ប្លង់ដីទៅបញ្ចាំដើម្បីបានទុនមកពង្រីកមុខរបរ

នៅផ្ទះរបស់ខ្ញុំបន្ថែមទៀត។

 

LEAVE A REPLY