តារាចម្រៀងស្រីឈីង ឈីង ត្រូវបានគេចាត់ទុក ជាតារាសម្ដែងស្រីដ៏លេចធ្លោម្នាក់ប្រចាំផលិតកម្ម ភី ប្រូដាក់សិន ដែលមានសមត្ថភាព អាចសម្ដែងបាន ស្ទើរតែគ្រប់ឈុត មិនថាឈុតស្រើបស្រាល ជាមួយតួសម្ដែងប្រុសនៅលើគ្រែ ឬឈុត អោបថើបគ្នាស្អិតល្មួតបែបណា ក៏នាងអាចសម្ដែងបានយ៉ាងល្អ ដូចពិតៗ ដោយគ្មានការអៀនខ្មាស់សម្បីតែបន្តិច។ ជាក់ស្ដែង ថ្មីៗនេះ ស្រីស្អាត ឈីង ឈីង បានបង្ហាញខ្លួនសារជាថ្មីម្ដងទៀត ក្នុងបទចម្រៀង «បែកពីបង អូនត្រូវរៀនរស់ខ្លួនឯង» ដែលការសម្ដែងនៅក្នុងចម្រៀងនោះ បង្កប់ទៅដោយឈុតឆាកស៊ីអារម្មណ៍ជាច្រើន ជាពិសេសមានឈុតឆាកស្រើបស្រាល និង ក្ដៅសាច់ ដែលប្រុសៗមើលហើយ ធ្វើឲ្យក្ដៅរោលរាលអស់ស្ទើរតែពេញខ្លួន។

តាមរយៈ Full MV ចម្រៀង ឈុតស្រើបស្រាលដូចគូស្នេហ៍ខាងលើនោះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយសារនៅក្នុងចម្រៀងនោះ តារាសម្ដែងស្រីហ៊ានបញ្ចេញភាពស៊ិចស៊ីរបស់ខ្លួនខ្លាំង ទាំងល្វែងលើ និង ល្វែងក្រោម ហាក់ដូចជា មិនខា្លចញញើតនឹងចំណាត់ការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈឡើយ ខណៈថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការរឹតបន្តឹងខ្លាំង ទៅលើការសម្ដែងរបស់សិល្បករ-សិល្បការិនី ស៊ិចស៊ីមួយចំនួន ដែលហ៊ានថតឈុតក្ដៅសាច់ រោលរាលជាច្រើននៅលើគ្រែ ដោយក្រសួងមិនអនុញាតិ្តឲ្យ ថតហួសព្រំដែនទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិរបស់ខ្មែរ។

ដោយឡែក ស្រីស្អាត ឈីង ឈីង ក្នុងចម្រៀង «បែកពីបង អូនត្រូវរៀនរស់ខ្លួនឯង» គេសង្កេតថា នាងសម្ដែងឈុតស្រើបស្រាលច្រើន នៅលើគ្រែ ជាពិសេសដងខ្លួន សាច់សខ្ចី ឲ្យតួសម្ដែងប្រុស អោបថើប បបោសអង្អែល តាមចិត្ត ដែលឈុតស្រើបស្រាលនៅលើគ្រែ បែបស៊ីអារម្មណ៍ជ្រាលជ្រៅទាំងនេះ កំពុងជាមុខសញ្ញាពិសេសរបស់ក្រសួងវិចិត្រសិល្បៈ។

ចង់ដឹងថា ឈុតស្រើបស្រាល ក្នុងចម្រៀង «បែកពីបង អូនត្រូវរៀនរស់ខ្លួនឯង» ដែលស្រីស្អាតដងខ្លួនស្រឡួន ឈីង ឈីង សម្ដែងនោះ មានឈុតឆាកពិសេសៗយ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀងដូចខាងក្រោម៖

ប្រភព៖ Khmertalking

LEAVE A REPLY