#ដើមប្រម៉ោយដំរី ជួយព្យាបាលជំងឺល្ហិតល្ហៃ អ្នកមិនឃ្លានបាយ

បញ្ហាក្រពះពោះវៀន ជួយអ្នកស្គមឲ្យឡើងគីឡូ

រម្ងាប់ប្រទាលត្រអាក ក្តៅក្នុង បង្ក្រាបពិសបូសធំៗ

ជួយស៊ែរ ចែកគ្នាដឹងផង

* ព្យាបាល៖

កបចំពោះអ្នក មិនឃ្លានបាយ ខ្សោយ ល្ហិតល្ហៃ ជម្ងឺរ៉ាំរៃ ទាស់ មិនដឹងមុខ គេងមិនសូវបាន រដូវមកមិនទៀង បញ្ហាក្រពះ ឬពោះវៀន។

* វិធីប្រើ៖

១. ប្រើដើម និងស្លឹក លាងឲ្យស្អាត បុកពូតយកទឹកមួយស្លាព្រាបាយ លាយទឹកដូងមួយកែវ (ត្រងយកកាកចេញ) មុនហូបអាហារ១៥នាទី (ហាមប្រើលើស)។

២. ដាក់ហាលដើម និងស្លឹកហាលក្នុងម្លប់ឲ្យស្ងួត ប្រមាណ ១៥ក្រាម ដាំទឹកហូប កន្លះកែវតូចមុនបាយ។

#រម្ងាប់ប្រទាលត្រអាក៖ ឆុងស្លឹក និងមែកខ្ចីៗហាលក្នុងម្លប់ឲ្យស្ងួត ផឹកដើម្បីរម្ងាប់ប្រទាលត្រអាក ក្រហាយស្បែក។

#ជំនួយឲ្យធាត់៖ ហាលស្ងួតមួយក្តាប់ដៃដាំទឹកញាំ១ថ្ងៃជាង២លីត្រនឹងជំនួយឲ្យឆាប់មានសាច់។

#បង្ក្រាបបូសធំៗ៖ យកបី ឬបួនដើមមកបុកលាយនឹងពងមាន់ស្រែយកអាក្រហមចេញភក់ៗរួចបិតចំពីលើបូស១ថ្ងៃ៤-៥ដងវានឹងរលាយទៅវិញបាត់ឈឺ។

#ព្យាបាលពិសលើស្បែក ដំបៅ កន្ទួលរលាកក្តៅក្រហាយ ពងចេញទឹក យកស្លឹកនឹងមែក ឬធាងបុក ប្រើបិតបំពោកលើ

* ហាលអោយស្ងួតកិនជាម្សៅ កំរិតពី 3-6gm ឬស្ងោរផឹកជាទឹក 200-400ml សំរាប់ព្យាបាល

ជំងឺរលាកតំរងនោម។ ហើមសើរស្បែក ដំនិងបិទ កន្លែងហើម ហាមប្រើចំពោះអ្នកជំងឺរលាកថ្លើម។ (ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦)

* ប្រយ័ត្ន៖ សូមកុំប្រើជាមួយថ្នាំពេទ្យ ហាមស្ត្រីមានផ្ទៃពោះប្រើ។ បើកម្លាំងខ្សោយពេកបន្ថយបរិមាណប្រើឲ្យតិច ព្រោះប្រើច្រើនពេកអាចមានអាការៈពុលក្អួតបាន។

ប្រភពអត្ថបទ៖ ដកស្រង់ពីហ្វេសប៊ុក និងបងប្អូនក្នុងហ្វេសប៊ុកដែលធ្លាប់ប្រើទទួលបានផល សម្រាប់បងប្អូនទុកជាការស្វែងយល់

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត

ប្រភព៖អ៊ាង សុផល្លែត

LEAVE A REPLY