អីយ៉ា! បែរមកមើលសម្រស់របស់ម្ដាយតារាថៃទាំងនេះ ក៏មិនចាញ់កូនប៉ុន្មានដែរ !

0
177

ម្សិលមិញ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន ពិសេសសិល្បករ និង សិល្បការិនីល្បីៗ បាននាំគ្នា​បង្ហោះ​រូបថត​ស្និទ្ធស្នាល​នឹង​អ្នកមានគុណ ព្រមជាមួយ​ពាក្យពេចន៍​ជូនពរ​គ្រប់ប្រការ ។​

ក្នុងចំណោម​នោះ តារាប្រុស-​ស្រី​ថៃ​ជាច្រើន​ដួង​ដែល​សុទ្ធសឹង​ជាតា​រា​ជួរមុខ​កំពុង​ទទួលបាន​ភាពល្បីល្បាញ​ពី​សំណាក់​មហាជន​ដូចជា​អ្នក​ម្ដាយ​វ័យក្មេង ឈុំ​ភូ , អែន ថង់​ប្រាក់​ស៊ុម , យ៉ា​យ៉ា , ម៉ៃ ដាវី​កា , អាំ ផាត់​ឆា​រ៉ា​ផា ព្រមទាំង​តារា​ប្រុស-ស្រី​ល្បីៗ​ជាច្រើន​ដួង​ទៀត ពួកគេ​សុទ្ធតែ​បាននាំគ្នា​បង្ហោះ​រូបថត​ជាមួយ​ម្ដាយ ដោយមាន​បង្កប់​សារ​ជូនពរ​យ៉ាង​ផ្អែមល្ហែម​ក្នុង​ទិវា​រំឭក​គុណ​ម្ដាយ ឬ Mother’s day ។​

​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​លាន់មាត់​កោតសរសើរ​ទៅលើ​រូប​សម្រស់​អ្នក​ម្ដាយ​តារាប្រុស-​ស្រី​ខាងលើ​ថា ពួកគាត់​មាន​វ័យ​ច្រើន​ពិតមែន ប៉ុន្ដែ​សម្រស់​វិញ​នៅតែ​ស្រស់ស្អាត សាច់​ចាំ​ដដែល មូលហេតុ​អ៊ីចឹង​តើ​បានជា​កូនៗ​សុទ្ធតែ​ស្អាតៗ ។ ខាងក្រោម​នេះ ជា​រូបថត​ច្រើនសន្លឹករបស់តារា​ល្បីៗ​ថៃ និង ម្ដាយ​ក្នុង​ថ្ងៃ Mother’s day ៖

LEAVE A REPLY