មនុស្សមួយចំនួនអាចរស់នៅបានស្រួលទាល់តែធ្វើការច្រើនកន្លែង ប៉ុន្ដែករណីរបស់នាង Jessica Gould វ័យ ៣២ ឆ្នាំមកពីទីក្រុងតូច Ontario ប្រទេសកាណាដា រកប្រាក់បានរហូតដល់ទៅ ៧ ម៉ឺនដុល្លារដោយគ្រាន់តែថតរូបភាពជើងកន្លែងផ្សេងៗគ្នា និងផុសវានៅលើបណ្ដាញសង្គម Instagram។

Jessica បានរកឃើញគំនិតច្នៃប្រឌិតមិនធម្មតាមួយក្នុងការរកចំណូលដោយចៃដន្យ។ ខណៈពេលដែលកំពុងស្វែងរកចំណង់ចំណូលចិត្តដើម្បីបំពេញពេលវេលាទំនេររបស់នាង ស្ដ្រីកាណាដារូបនេះបានរកឃើញការងារពាណិជ្ជកម្មក្នុងស្រុកសម្រាប់ការបង្ហាញជើងស្រ្តី។ នាងត្រូវបានគេសើចចំអកចំពោះគំនិតនេះ ប៉ុន្ដែមានស្ត្រីមួយចំនួនចង់ដឹង និងចាប់អារម្មណ៍គំនិតនាងដែរ។

ដូច្នេះនាងមានរូបអាជីពនៃជើងរបស់នាង និងចាប់ផ្ដើមបង្ហោះវានៅលើ Instagram ក្រោមឈ្មោះ Scarlet Vixxen។ វាមិនត្រូវការពេលយូរទេសម្រាប់ការជឿជាក់របស់នាង ដែលនាងបានរកឃើញកំណប់មាសដោយចៃដន្យនេះ។

សព្វថ្ងៃនាងមានអ្នកគាំទ្រ ១,២ ម៉ឺននាក់នៅលើ Instagram ហើយនាងផ្ដល់រូបភាពបាតជើងរបស់នាង ៣ សន្លឹករៀងរាល់ថ្ងៃ។ ខណៈដែលវាគ្រប់គ្រាន់សម្រាប់អ្នកគាំទ្ររបស់នាង នាងត្រូវចំណាយពេលឆ្លើយតបសារ ផ្ដល់ប្រាក់និងកាដូ ជាថ្នូរសម្រាប់ការយករូបភាពជើងផ្ដាច់មុខរបស់នាង ឬក៏សម្ដែងតាមការស្នើសុំដូចជារាំងតោងបង្គោលសាហាវៗ ពាក់ស្បែកជើងជាក់លាក់ណាមួយ ឬដើរពីលើម្ហូបអាហារ។

ហើយ Jessica ច្បាស់ណាស់ថា អ្នកគាំទ្រនឹងមិនស្នើសុំរូបភាពស្រាតរបស់នាងនោះទេ ប៉ុន្ដែនាងសារភាពថាភាគច្រើនសារអ្នកគំាទ្រមកនាងនៅលើ Instagram គឺមិនសមរម្យនោះទេ៕

LEAVE A REPLY