ភ្នំពេញ៖សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរដែលកាន់តែកៀកមកដល់នេះតារាចម្រៀងល្បីៗគ្រប់ផលិតកម្មបានបញ្ចេញបទចម្រៀងជាAudioរៀងៗខ្លួនក្នុងការឃោសនាបទថ្មីប្រពៃណីខ្មែររ ។ កំពូលតារាចម្រៀងព្រាប សុវត្ថិ ក៏បានចេញបទ”មាន់ស្រែបន្លែស្រស់”ដែលមានការចាប់អារម្មណ៍ពីមហាជនផងដែរ។ ដោយឡែកកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ វិញបានចេញជាAudioបទ”នឹកអូនដោយស្មោះ”ជាចង្វាក់ម៉ាឌីហ្សុន ។

ក្រុមFanតារាចម្រៀងល្បីឈ្មោះខេមរៈ សិរីមន្ដ ហាក់អន្ទះសារចង់ដឹងថាតើបទចម្រៀងប្រពៃណីខ្មែររបស់ សិរីមន្ដ នៅឆ្នាំថ្មី២០១៨នេះនឹងអាចផ្ទុះខ្លាំងជាងគេដែរទេ ទាំងពួកគេក៏លាន់មាត់ថា សិរីមន្ដ មានបងប្រុសជាអ្នកនិពន្ធល្បីឈ្មោះហេតុនេះហើយការចង់ឲ្យភ្ញាក់ផ្អើលគឺមិនជាពិបាកឡើយ»។

ខេមរៈ សិរីមន្ដ បានចាកចេញពីសាន់ដេ ហក់ចូលមកផលិតកម្មហង្សមាស ជាងកន្លះឆ្នាំនេះ បើទោះជា សិរីមន្ដ មានបទចម្រៀងល្បីៗចេញជាបន្ដរបន្ទាប់ក៏ដោយតែសិរីមន្ដ នៅតែមិនអាចទាន់វ៉ាគេដាច់នៅផលិតកម្មធំនេះឡើយព្រោះទស្សនិកជននិយាយថាបទចម្រៀងសិរីមន្ដចេញមកមិនសូវមានគេនិយមខ្លាំងដូចកាលសាន់ដេឡើយ។ យ៉ាងណាតារាចម្រៀងខេមរៈ សិរីមន្ដ នៅតែមានតម្លៃខ្លួនខ្ពស់ក្នុងចំណោមតារាជូរមុខគេគឺច្រៀង១កម្មវិធីស៊ីថ្លៃជាង៣ពាន់ដុល្លាឯណ្ណោះ៕

LEAVE A REPLY