(ឡាវ)៖ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលបានដឹងព័ត៌មានដ៏ភ្ញាក់ផ្អើលថា ប្រទេសឡាវ កំពុងស្នើសុំដល់អង្គការ UNESCO ដើម្បីបញ្ចូលចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើយោងទៅតាមការចុះផ្សាយឲ្យដឹងពីគេហទំព័រ laotiantimes.com នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០១៨ នេះ។

នាថ្ងៃទី៩ ខែមិនា កន្លងទៅ មានកិច្ចប្រជុំមួយ ដែលរៀបចំឡើងដោយលោក Bouangern Xaphouvong ជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ បានអនុញ្ញាតិឲ្យអ្នកតំណាងមកពីវិស័យដែលជាប់ពាក់ព័ន្ធខាងលើ រៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីដាក់សំណើរ បញ្ចូនស្នើរសុំទៅអង្គការយូរនីស្កូ ដើម្បីដាក់របាំរាំវង់ចូលជាបញ្ជីបេតិកភណ្ឌរបស់ប្រទេសឡាវ។

បើគិតមកទល់ពេលនេះ មានរយៈពេលត្រឹម១ខែគត់ ដែលមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និង ទេសចរណ៍ លោក Bosengkham Vongdara បានចាត់ចែងឲ្យគណៈកម្មាការ រៀបចំឯកសារផ្សេងៗ ដើម្បីដាក់ស្នើសុំទៅអង្គការយូរនីស្កូ បញ្ចូលរបាំរាំវង់ ជាទ្រព្យសម្បត្តិបេតិកភណ្ឌជាតិ។

អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សានៃការដាក់បញ្ចូលសម្បត្តិវប្បធម៌ដទៃទៀត ចូលជាបញ្ជីបេតិកភណ្ឌពិភពលោក មានដូចជា ចូលឆ្នាំប្រពៃណីឡាវ , almsgiving (ដែលជាបុណ្យទំនៀមទំលាប់ប្រពៃណីដោយប្រជាជនឡាវ រាប់បាត ប្រគេនចង្ហាន់ ដល់ព្រះសង្ឃនៅតាមដងផ្លូវ) និង សម្បតិ្តអរូបិ និង រូបិយ ផ្សេងៗទៀត ដែលជាប្រពៃណីជាតិប្រទេសឡាវ។

គួរបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ប្រទេសឡាវ បានសម្រេចជាស្ថាពរ ដោយបានបញ្ចូនឧបករណ៍ «Khaen» ឬជាភាសាខ្មែរមានឈ្មោះថា «ខ្លុយខេន» ទៅអង្គការ UNESCO ដាក់ចូលទៅក្នុងបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក៕

LEAVE A REPLY