ភ្នំពេញ : រំលងវេលាប្រមាណកន្លះខែ បន្ទាប់ពីធ្វើការផ្សាយផ្ទាល់វីដេអូច្រានចោលព័ត៌មានពាក់ព័ន្ធនឹងគ្រឿងញៀន ដែលនាំឲ្យម្ចាស់ពាន The Voice Cambodia លោក ប៊ុត សីហា របូតទាំងឱកាសយកទិដ្ឋការទៅសម្ដែងនៅទឹកដីសហរដ្ឋអាមេរិកនោះ តារាចម្រៀងរូបនេះ ក៏ធ្លាប់បានបង្ហាញមុខបកស្រាយរឿងអាស្រូវសេពថ្នាំនេះផងដែរ ហើយទើបតែមួយម៉ោងមុននេះ លោកក៏បានបង្ហោះឯកសារពិនិត្យទឹកនោម ជាមួយលទ្ធផលមិនមានសារធាតុញៀន ក្នុងក្ដីរំពឹងស្ដារភាពស្អាតស្អំមកវិញផងដែរ។

ភ្ជាប់នឹងឯកសារវេជ្ជសាស្ត្រពិនិត្យទឹកនោម ដែលតារាចម្រៀងរូបនេះអះអាងថា នឹងលាងជម្រះនូវមន្ទិលសង្ស័យរាងកាយដិតដាមរឿងអាស្រូវប្រើគ្រឿងញៀននោះ តារាចម្រៀងល្បីម្ចាស់ពាន The Voice Cambodia តែបែរជាអភ័ព្វវត្តមានលើឆាកតន្ត្រី លោក ប៊ុត សីហា បានបរិយាយសំណេរយ៉ាងដូច្នេះថា៖ «ត្រូវគេចោទប្រកាន់ តែលទ្ធផល ដែលខ្ញុំបានទៅធ្វើតេស្តទឹកនោម កាលពីថ្ងៃទី 12/03/2018 តែខ្ញុំទុក្ខធុរៈផ្ទាល់ខ្លួន រវល់ អ៊ីចឹងអត់បាន Post ប្រាប់ពួកបងៗ»។

ទន្ទឹមនឹងការលាតត្រដាងលទ្ធផលពិនិត្យទឹកនោម វៀសចាកពីគ្រឿងញៀននោះ តារាចម្រៀង ប៊ុត សីហា ក៏ឆ្លៀតថ្កោលទោសប្រព័ន្ធផ្សព្វផ្សាយ ដែលមានទំនោរបញ្ចេញកំហឹងគុំគួន និងចេតនាបំផ្លាញអនាគតរបស់លោក ទាំងគ្មានការសាកសួររូបលោកជាអ្នកពាក់ព័ន្ធនឹងករណីនេះផ្ទាល់។

តារាចម្រៀងម្ចាស់ពាន Voice Cambodia លោក ប៊ុត សីហា ដែលរួមរឹតដោយរឿងអាស្រូវដ៏អាម៉ាសប្រើប្រាស់គ្រឿងញៀនកាលពីចុងខែកុម្ភៈ នឹងទើបតែមានឱកាសបកស្រាយទម្លាយឯកសារពិនិត្យទឹកនោមគ្មានសារធាតុញៀនរូបនេះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ «មាសសុទ្ធមិនខ្លាចភ្លើងទេ»។

គួររំឭកផងដែរថា លោក ប៊ុត សីហា ត្រូវប៉ូលិសចាប់ឃាត់ កាលពីល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីសមត្ថកិច្ចថា បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីខាងអាណាព្យាបាលមកធានា។

រំលងប្រមាណជា ៥ ថ្ងៃ បន្ទាប់ពីហេតុការណ៍នេះ តារាចម្រៀងជាម្ចាស់ពាន The Voice Cambodia លោក ប៊ុត សីហា បានធ្វើផ្សាយផ្ទាល់វីដេអូ ខណៈលោកកំពុងតែជិះរថយន្តមកយកទិដ្ឋាការដើម្បីត្រៀមខ្លួនចេញទៅអាមេរិក កាលពីព្រឹកម្សិលមិញ តែជាអកុសលត្រូវខាងស្ថានទូតប្រាប់ថា បានលុបចោលទិដ្ឋាការនោះ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធប្រើគ្រឿងញៀនរបស់លោក។

ទោះជាមានការ បញ្ចាក់បែបណា លោកម៉ៃសុគន្ធនៅតាមលង់ ថា៖

រឿងឡើងជិត1ខែហើយទើបមកពិនិត្យទឹកនោម 😂😂😂ចេះលេងប៉ាហុីទៀត ម្ចាស់ពានអើយ សារជាតិញៀន តែ3ថ្ងៃទៅមួយអាទិត្យ ពិនិត្យទឹកនោមគឺមិនឃើញទេ (តែមិនមែនមិនឃើញ លោកថារួចខ្លួនទេ បើសិនជាអ្នកញៀនហើយ គឺនៅតែជាញៀន គ្រាប់តែពិនិត្យមិនឃើញ ) បោកបានតែអ្នក មិនធ្លាប់ចូលសិក្ខាសាលាទេ អាអូន😂😂😂 «បើជាអ្នកញៀនមែនខ្ញុំមានវិធីពិនិត្យអោយឃើញ ធ្វើតាសឈាម

 

LEAVE A REPLY