ភ្នំពេញ៖ ជាការពិត នៅក្នុងរង្វង់សិល្បៈ គេអាចនិយាយបានថា ជាកន្លែងមួយ ដែលបង្អួតគ្នា ពីទ្រព្យសម្បត្តិ លុយ ឡាន និងផ្ទះជាដើម។ ជាពិសេស បើតារាណាមួយ មិនសូវមានរបស់របរទំនើបៗ នឹងត្រូវគេ មើលងាយ រិះគន់ជាដើម។

ប៉ុន្តែបើងាកមើលតារាខ្មែរមួយចំនួនវិញ គឺពួកគេ មិនខ្វល់ពីរឿងបង្ហាញ ទ្រព្យសម្បត្តិរបស់ខ្លួនគេប៉ុន្មានទេ បើទោះបីជា ពួកគេ ជាតារាអ្នកមាន មិនចាញ់តារាផ្សេងៗ។

ថ្ងៃនេះខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដាន តារាដែលមិនសូវអួតពីរថយន្តរបស់ពួកគេ នៅក្នុងបណ្តាញសង្គម។ ជាពិសេស តារាទាំងនោះ ស្ទើរតែមិនចង់បង្ហោះ ជាប់រថយន្តទៀតផង ហើយរូបថត ដែលដឹងរថយន្តរបស់ពួកគេ ជិះអ្វីនោះ គឺដឹងមកពី បងប្អូនរបស់ពួកគេ បង្ហោះទេ មិនមែនជាខ្លួនគេឡើយ៕

តោះកុំឲ្យខាតពេលយូរ មកតាមដាន តារាដែលមិនចេះអួតពីម៉ូតរថយន្ត៖

១) ឆន សុវណ្ណរាជ៖ បើទោះបីស្ថិតក្នុង តារាកំពូលក៏ដោយ ក៏លោក មិនដែលបង្ហាញពីម៉ូតរថយន្តរបស់ខ្លួននោះទេ ដែលធ្វើឲ្យអ្នកគាំទ្រ មិនដែលដឹងថា រូបលោក ជិះអ្វីនោះទេ ខណៈតារាផ្សេងៗ ចូលចិត្តបង្អួត ពីម៉ូតឡានខ្លួន។ ប៉ុន្តែបើតាមមើល រូបភាពរបស់ បងប្អូនរបស់លោក ធ្លាប់បានបង្ហោះ គឺលោក មានរថយន្តប្រើប្រាស់២ គ្រឿង ដែលឡានមួយ ជាប្រភេទផ្ទុកទៅដោយ កៅអីច្រើន ហើយតែងតែយកទៅប្រើប្រាស់ នៅពេលចុះខេត្តម្តងៗ និងឡានមួយទៀត បែបធុនតូច គឺប្រើនៅពេល ជាលក្ខណៈឯកជន នៅពេលដើរលេងកម្សាន្ត។

២) ឈិត សុវណ្ណបញ្ញា៖ តារារូបនេះមិនត្រឹមតែ ជាតារាសុភាព និងមិនប្រកាន់ខ្លួននោះទេ សូម្បីតែរបស់ទ្រព្យ ដូចជា រថយន្ត ក៏នាងមិនដែលបង្ហាញនោះដែរ។ ជាពិសេស សូម្បីតែថតពីមុខឡាន ក៏នាង មិនដែលទៅថតផង។ ប៉ុន្តែផ្អែកតាម អ្នកគាំទ្ររបស់នាង បានឲ្យដឹងថា រូបនាង ប្រើប្រាស់រថយន្តស៊េរីទំនើប ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។

៣) បើងាកមកចាប់អារម្មណ៍ស្រីស្អាត ជីជី វិញ កាន់តែ មិនបង្ហាញរថយន្តផ្ទាល់ខ្លួនតែម្តង នៅក្នុងបណ្តាញសង្គម ដែលមិនដែលឃើញនាង អួតថា រថយន្តរបស់នាង តម្លៃប៉ុន្មាន ឬក៏ប្រភេទអ្វីនោះទេ។

     

LEAVE A REPLY