មានឃាត​កម្មដ៏រន្ធត់មួយគឺ ​យក​ខ្សែ​ឆ្នាំង​អ៊ុត​រឹតក សម្លាប់ លើ​ជន​រងគ្រោះ​ឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ហៅស្រីអូន ត្រូវជាប្រពន្ធក្រោយរបស់ នាយ ហុងដា កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ នៅបន្ទប់ខុនដូ។ ជនដែលសម្លាប់នេះគឺជាកូនប្រុសបង្កើតរបស់នាយ ហុងដា តែម្តង ដោយរួមដៃជាមួយសង្សាររបស់ខ្លួន។

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង កូន​ប្រុស​នាយ​ហុងដា​ និង​សង្សារ​ដែលរួមគ្នាសម្លាប់ម្តាយចុង ប្លន់យកទ្រព្យសម្បត្តិ​ មកប្រកាសជាសាធារណៈ ដោយសម្រេចផ្ដន្ទា​ទោសកូន​ប្រុស​នាយ​ហុងដា ដាក់ពន្ធនាគារ៧ឆ្នាំ និងសង្សារផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទ «ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ»។​

ដោយក្តីអាលោះអាល័យប្រពន្ធ ដែលមានរយៈពេលជាង១ឆ្នាំទៅហើយនោះ នាយ ម្នាក់នេះគឺគេឃើញតែងតែបង្ហោះសារជាញឹកញាប់ដែលរាប់ចំនួនថ្ងៃដែលភរិយារបស់ខ្លួនបានស្លាប់ ដោយសារសរសេរថា៖

“ហុកសឹបថ្ងៃហើយដែលអូនឃ្លាតឆ្ងាយពីទ្រូងបងមនុស្សដ៍មានដំលៃអើយមិនវិលវិញទេ”

“97ថ្ងៃហើយដែលអូនឃ្លាតឆ្ងាយដ៍សែនឆ្ងាយចោលបងនិងកូនឃ្លាតដោយគ្មានថ្ងៃត្រឡប់វិញ”

“180សឹបថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយពីទ្រូងបង កូនយើងវាចេះណាស់ បងនឹកអូនខ្លាំងណាស់”

“271ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយដ៍សែនឆ្ងាយចោយបងនិងកូន បងអូន”

គ្រាន់តែឃើញសារបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ខ្លោចចិត្តជាខ្លាំង ព្រមជាមួយការអាណិត នេះហើយជីវិតព្រាត់ស្លាប់គឺបែបនេះ បើទោះអ្នកនៅរស់ក៏ចិត្តនៅតែអាលោះអាល័យដែរ។ ហើយស្ត្រីម្នាក់នេះ លោកហុងដាគោរពស្រឡាញ់ខ្លាំងណាស់ ដោយសារនាងជាមនុស្សល្អ ចេះយល់ចិត្ត ចេះថ្នាក់ថ្នម ចេះយល់ខុសត្រូវ និងមានចិត្តស្មោះថែមទៀតផង នេះបើតាមសម្តីរបស់នាយ ហុងដាប្រាប់បានធ្វើការសម្ភាសន៍បញ្ជាក់ប្រាប់៕

LEAVE A REPLY