ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជនកម្ពុជា បាន ប្រកាសថា លោកនិង គោរព ពាក្យ សន្យា របស់ ខ្លួន   ដោយ អុជធូប មួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ ដើម្បីបួងសួងដល់វត្ថុស័ក សិទ្ធិក្នុងលោកឲ្យជួយតាមថែរក្សាដល់កូនលោក ឧកញ្ញ៉ាដួង ឆាយ  ទាំងពីរឲ្យមានសេចក្តីសុខ និងសុខភាពល្អ បរិបូណ៌ពេញមួយជីវិត  នៅពេលតុលាការសំ រេចដោះលែងកូនឈ្នួលរបស់លោកឧកញ្ញាជាស្ថាពរ។

ការប្រកាស គោរពពាក្យសន្យា អុជធូប មួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ របស់លោក ពេជ្រ ស្រស់  បានធ្វើឡើងបន្ទាប់ពី លោក ឧកញ្ញ៉ា ដួង ឆាយ  ប្រកាស ថាលោកនិងដកពាក្យ បណ្តឹង ឈប់ ប្តឹង កូនឈ្នួល ដែលធ្វើបាបកូនប្រុស របស់ លោក  និង ក៏មានគម្រោងស្នើរដល់តុលាការឲ្យលើកលែង ទោសដល់នាងទៀតផង។សូមរំលឹកថា លោក ពេជ្រ ស្រស់កន្លងមក  បានសន្យា ថាប្រសិនបើលោក ឧកញ្ញ៉ា ដួង ឆាយ   ដកពាក្យ បណ្តឹង កូនឈ្នួលឲ្យនាងមានសេរីភាព វិញនោះលោក សន្យា អុជធូប មួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ សុំសេចក្តីសុខជូនកូនប្រុសលោកទាំងពី ឲ្យមានសេចក្តីសុខ ។

លោក ពេជ្រ ស្រ់ បានសសេរសារបង្ហោះនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី១៣មីនានេះថា « ខ្ញុំ ពេជ្រ ស្រស់ សូមអបអរសាទរ ចំពោះលោក ឧកញ៉ា  ឌួង ឆាយ ដែលបានបំពេញនូវទានបារមី ដែលជាទានកើតឡើងដោយកម្រ ដោយលោក ឧកញ្ញ៉ាបានប្រកាសដកពាក្យបណ្តឹងដែលប្តឹងកូន ឈ្នួលរបស់លោកឧកញ្ញា ហើយលោកឧកញ្ញា ក៏មានគម្រោងស្នើរដល់តុលាការឲ្យលើកលែង ទោសដល់នាងទៀតផង ខ្ញុំ ពេជ្រ ស្រស់ ក៏មិនភ្លេច ពាក្យសន្យារបស់ខ្លួនផងដែរ ដោយខ្ញុំនឹងអុជធូប មួយថ្ងៃ១ដងឲ្យគ្រប់១ឆ្នាំ ដើម្បីបួងសួងដល់វត្ថុស័ក សិទ្ធិក្នុងលោកឲ្យជួយតាមថែរក្សាដល់កូនលោក ឧកញ្ញាទាំងពីរឲ្យមានសេចក្តីសុខ និងសុខភាពល្អ បរិបូណ៌ពេញមួយជីវិត ហើយខ្ញុំ ពេជ្រ ស្រស់ នឹង អនុវត្តនូវពាក្យសន្យារបស់ខ្ញុំនៅពេលតុលាការសំ រេចដោះលែងកូនឈ្នួលរបស់លោកឧកញ្ញាជាស្ថាពរ។  ពេជ្រ ស្រស់ ១៣/៣/២០១៨»។

សូមរំលឹកថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកឧកញ៉ា ឌួង ឆាយ បានចេញវីដេអូ Live និយាយពីបញ្ហាពាក់ព័ន្ធទៅនឹងស្ថានភាពរបស់អ្នកបម្រើរបស់លោកឈ្មោះ អ៊ុំ សុផាន់ណា ដែលបានប្រើអំពើហិង្សាលើកូនប្រុសរបស់លោកនាពេលកន្លងមក ។ពាក់ព័ន្ធទៅនឹងករណីរបស់អ្នកបម្រើរបស់លោកឧកញ៉ា ឌួង ឆាយ ផងដែរលោកបានបញ្ជាក់តាមរយៈវីដេអូ Live ថា «ខ្ញុំសម្រេចនឹងដកពាក្យបណ្តឹង និងលើកលែងឱ្យគាត់ ហើយខ្ញុំនឹងដកពាក្យបណ្តឹងនៅខែមេសាខាងមុខនេះ ហើយខ្ញុំនឹងសំណូមពរអង្វរទៅដល់តុលាការសម្រេចទៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមរបស់តុលាការរាជធានីភ្នំពេញ ដែលខ្ញុំបាទនឹងដកពាក្យបណ្តឹងទៅលើរូបគាត់ ហើយខ្ញុំនឹងសុំអង្វរតុលាការឱ្យរូបគាត់បានត្រឡប់ទៅស្រុកកំណើត រួចទោសមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ…» ។

ជាមួយ គ្នានេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានលើកឡើងបន្ថែមក្នុងវីដេអូ Live ថា ការដកពាក្យ បណ្តឹង និងស្នើឲ្យតុលាការ លើកលែងទោស  លោក ក៏មានលក្ខខណ្ឌដែលខ្ញុំបាទបានកំណត់ជាមួយគាត់(អ្នកបម្រើរបស់លោក)ជាមួយនឹងភរិយារបស់ខ្ញុំ និងក្រុមគ្រួសាររបស់គាត់ គាត់ត្រូវតែធ្វើការ Live Facebook បកស្រាយពីទង្វើរ និងសកម្មភាពរបស់គាត់ដែលបានធ្វើមកលើកូនប្រុសទាំង២របស់ខ្ញុំ ។

LEAVE A REPLY