ភ្នំពេញ៖ កញ្ញា ធី សុវណ្ណថា បានសសេរបង្ហោះនៅតាមបណ្តាញសង្គមហ្វេកបុកនៅកាលពីប៉ុន្មានម៉ោងមុននេះផ្ញើជូន លោក សុវណ្ណរិទ្ធី (TVFB) ថា ជំលោះរវាងលោក និងពូផែងវណ្ណ:  សានប៉ុនធឿន សូមលោកដោះស្រាយ ដោយលក្ខណ:ឯកជន សូមកុំនិយាយឲ្យប៉ះពាល់ឈ្មោះកិត្តិយសរបស់ខ្ញុំ  លោកសាងកំហុសលើខ្ញុំ ជាលើកទី១ ដោយអចេតនា ខ្ញុំអធ្យាស្រ័យជូន មិនប្រកាន់ទេ តែសូមលោកជួយកែតម្រូវ ។ភ្លាមៗនោះ សុវណ្ណរិទ្ធី ក៏សសេរសារតបដោយសុំទោស កញ្្ញា ធី សុវណ្ណថា ចំពោះការនិយាយទៅវាប៉ះពាល់កញ្ញាដោយអចេតនា។

ការផ្ញើសារ របស់កញ្ញា ធី សុវណ្ណថា ទៅកាន់ លោក សុវណ្ណរិទ្ធី (TVFB)  ធ្វើឡើងបន្ទាប់ពី លោក សុវណ្ណរិទ្ធី (TVFB) បាន Live និយាយនិយាយ ប៉ះពាល់ ឈ្មោះ និងកិត្តិយស របស់កញ្ញា ធី សុវណ្ណថា ថា កញ្ញា មានខ្នងបង្អែក នៅពីក្រោយ ។ការឆ្លើយឆ្លងគ្នានេះធ្វើឡើងបន្ទាប់ពី មានករណី មហាជនបានវាយ លោក បណ្ឌិត ម្នាក់ បណ្តាលឲ្យ រងរបួស់ធ្ងន់ស្ទើរស្លាប់ស្ទើរស់  ដោយ ចោទថាលោកបើកបុកមនុស្ស ស្លាប់មិនឈប់ទទួលខុសត្រូវ ។

បរិហាកេរ្តិ៍ចោទខ្ញុំថាៈ “ខ្ញុំមានអ្នកមានអំណាច នៅពីក្រោយ”ខ្ញុំសូមបកស្រាយជូនលោកវិញថាៈ ខ្ញុំ ធី សុវណ្ណថា ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ ខ្ញុំគ្មានអ្នកមានអំណាចណា នៅពីក្រោយទេ ហើយខ្ញុំក៏គ្មានឪពុកម្តាយ រឺគ្រួសារជាអ្នកធំដែរ

យោងតាមសារ  របស់កញ្ញា ធី សុវណ្ណថា ជូនលោក សុវណ្ណរិទ្ធី (TVFB) បានឲ្យដឹងថា «សារផ្ញើជូនលោក សុវណ្ណរិទ្ធី (TVFB)  លោកបាន Live និយាយបរិហាកេរ្តិ៍ចោទខ្ញុំថាៈ “ខ្ញុំមានអ្នកមានអំណាច នៅពីក្រោយ”ខ្ញុំសូមបកស្រាយជូនលោកវិញថាៈ ខ្ញុំ ធី សុវណ្ណថា ខ្ញុំស្គាល់ខ្លួនឯងច្បាស់ណាស់ ខ្ញុំគ្មានអ្នកមានអំណាចណា នៅពីក្រោយទេ ហើយខ្ញុំក៏គ្មានឪពុកម្តាយ រឺគ្រួសារជាអ្នកធំដែរ

ខ្ញុំជាកូនរាស្ត្រ គ្រួសារអាជីវករសាមញ្ញ ។  ខ្ញុំគឺជា អតីតក្មេងប្រឆាំងនឹងរាជរដ្ឋាភិបាល  តែដោយការស្វែងយល់ ដឹងកំហុសទាន់ពេល  ខ្ញុំបានទទួលការអធ្យាស្រ័យ ក្តីមេត្តា ករុណា ពីសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យខ្ញុំ ចូលបក្សប្រជាជន ដើម្បីមានឱកាសបន្តឆន្ទ: រួមចំណែកជួយប្រជាជន ជួយអភិវឌ្ឍន៍ប្រទេស ដោយខ្ញុំរក្សាបានភាពត្រឹមត្រូវ អំពើល្អ សច្ច:ធម៌  ភាពស្មោះត្រង់ និងភាពហ្មត់ចត់ក្នុងការងារ ខ្ញុំទទួលបានការទុកចិត្តពី សម្តេចតេជោ  ដំឡើងតួរនាទីឲ្យខ្ញុំ ជាបន្តបន្ទាប់ ។

ការដែលខ្ញុំទទួលបានការអធ្យាស្រ័យ ក្តីមេត្តា  ការទុកចិត្តពីសម្តេចតេជោ គឺជាទឹកចិត្តសម្តេច មិនមែនជាខ្នងបង្អែក រឺអាងអ្នកមានអំណាចទេ បើខ្ញុំធ្វើខុស ខ្ញុំក៏ទទួលខុសត្រូវចំពោះច្បាប់ដែរ    ជំលោះរវាងលោក និងពូផែងវណ្ណ:  សានប៉ុនធឿន សូមលោកដោះស្រាយ ដោយលក្ខណ:ឯកជន សូមកុំនិយាយឲ្យប៉ះពាល់ឈ្មោះកិត្តិយសរបស់ខ្ញុំ  ដោយខ្ញុំយល់ឃើញថា លោកសាងកំហុសលើខ្ញុំ ជាលើកទី១ ដោយអចេតនា ខ្ញុំអធ្យាស្រ័យជូន មិនប្រកាន់ទេ តែសូមលោកជួយកែតម្រូវ ។

បើលោកមានអាសន្ន រឺមានគ្រោះថ្នាក់ លោកអាចទំនាក់ទំនងស្នើសុំសេវាផ្នែកច្បាប់ពីខ្ញុំ ខ្ញុំនឹងជួយលោក តាមលទ្ធភាពដែលខ្ញុំមាន ។ ដោយក្តីគោរពរាប់អាន ពីនាងខ្ញុំ ធី សុវណ្ណថា»។

ក្រោយពីមានការ ផ្ញើសារពីសំណាក់កញ្ញាធី សុវណ្ណថា  លោក សុវណ្ណរិទ្ធី បានសសេរតបវិញថា «អរគុណ🙏សំរាប់ការផ្ញើសារមករូបខ្ញុំ🙏 ខ្ញុំសុំទោសកញ្ញា🙏បើខ្ញុំនិយាយទៅវាប៉ះពាល់កញ្ញាដោយអចេតនា🙏»។

  

 

LEAVE A REPLY