នៅពេលនេះលោក ផែង វណ្ណៈ បានបង្ហាញរូបថតមុខសញ្ញាដែលបានវាយប៉ុនប៉ងសម្លាប់លោកបណ្ឌិត ស៊ុយ សារ៉េត ហើយគឺជាសន្តិសុខ នៅខណ្ឌដូនពេញ ខណៈដែលសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ប្រកាសស្វែងរកតាមចាប់ខ្លួន។ បើតាមការបញ្ជាក់ពីបណ្តាញសង្គម Facebook របស់លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “មុខសញ្ញាដែលធ្វើសកម្មភាពវាយប៉ុនប៉ង​សម្លាប់​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ គឺជាសន្តិសុខខណ្ឌដូនពេញ​ ។ សន្តិសុខរូបនេះសាហាវខ្លាំងណាស់​ ប្រហែលជាមានខ្សែអគ្គហើយមើលទៅ​ ។”

គួរបញ្ជាក់ផងដែរថាលោកបណ្ឌិត ស៊ុយ សារ៉េត ត្រូវបានប្រជាពលរដ្ឋនាំគ្នាំវាយយ៉ាងធ្ងន់ធ្ងរ រហូតត្រូវបញ្ចូនទៅព្យាបាលដល់ប្រទេសវៀតណាម។ ក្នុងនោះផងដែរ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី បានចេញបញ្ជាអោយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមចាប់ជនបង្ករ និងវាយដំមកលើលោកបណ្ឌិត ស៊ុយ សារ៉េត មកផ្តន្ទារទោសតាមច្បាប់។

បើតាមបណ្តាញសង្គម Facebook របស់លោក ផែង វណ្ណៈ ប្រហែលជាមួយម៉ោងមុននេះបានបង្ហោះសារមួយស្តីពីលទ្ធផលនៃការធ្វើ CT-Scan ក្បាលរបស់លោកបណ្ឌិត ស៊ុយ សារ៉េត បានបញ្ជាក់យ៉ាងច្បាស់ថា “ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ” នេះបើតាមការលើកឡើងរបស់លោក ផែង វណ្ណៈ។

LEAVE A REPLY