កាលពីម្សិលមិញនេះ មានរឿងដ៏ហួសចិត្តមួយបានកើតឡើង ចំពោះអ្នកនាង និងស្វាមី ដោយមានជនខិលខូច ចង់បោកយកលុយ ដោយបានកុហកអ្នកនាង និងស្វាមី ថាបានត្រូវរង្វាន់ទឹកប្រាក់ចំនួន ១០,០០០$ នេះបើតាមការរៀបរាប់ និងវីដេអូដែលអ្នកនាង សុផារី បានផុសនៅក្នុងបណ្ដាញសង្គម។

ដោយក្នុងនោះអ្នកនាង សុផារី បានសរសេរថា៖ «ជួយshare ផង ក្រែងម្ចាស់លេខនិងបានឃើញមុខអ្នកដែលគាត់ចង់ប្រគល់រង្វាន់ឲ្យ10000$😂បើចង់បោកម៉េចមិនរកstyleអីឲ្យប្លែកតិចទៅលោក? បោកអ្នកណាមិនបោកមកបោកចំ ប៉ែន ទុយ (ឪ ប៊ែលឡា)។គួរអោយដឹងផងដែរថា សូមបងប្អូនទាំងអស់គ្នា ប្រយ័ត្នអោយមែនទែន ព្រោះជនខិលខូចដែលចង់បោកប្រាស់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋយើងបែបនេះ គឺឧស្សាហ៍កើតមានខ្លាំងណាស់ សូមជួយស៊ែរអោយគ្រប់គ្នាបានដឹងផងណា៕ តោះចង់ដឹងល្បិចបោករបស់ជនខិលខូច ដែលបោកចំអ្នកនាង សុផារី និងស្វាមី នោះរបៀបណានោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

LEAVE A REPLY