ភ្នំពេញ:​ ដំណឹង​បង្ហើប​​ពន្លឺ​ពី​ចំណង​ស្នេហ៍​តារាចម្រៀងគ្រាប់ពេជ្រ​របស់ហង្សមាស កញ្ញា​ ​ឱក សុគន្ធកញ្ញា និង​​ ប្អូនប្រុស​ថៅ​កែ​ផលិតកម្ម​ ហាក់បង្ហាញ​ពន្លឺកាន់​តែច្បាស់​ ខណៈនៅ​រយៈ​ចុង​ក្រោយ​​នេះ ​ពួកគេ​ក៏​ត្រូវ​បាន​មហាជន​មើលឃើញថា ​ហ៊ាន​បណ្តើរ​គ្នា​ចូល​រួម​កម្មវិធី​ដោយ​បើ​ក​ចំហ​ ជាមួយ​នឹង​ព័ត៌មានរហិចរហៀង​ថា​ ពួកគេ​ក៏​​កំពុង​ពន្លឿន​វេលា​បញ្ចប់​ភាព​នៅ​លីវ​ មិន​ឲ្យ​ឆ្លង​ផុត​ឆ្នាំ​ ២០១៨ ​​នេះ​ដែរ​។ ប៉ុន្តែ​ដំណឹង​នេះ​បែរ​ជា​​​ត្រូវ​ម្តាយតារាចម្រៀង ឱក សុគន្ធ​កញ្ញា ​​ ថ្លែង​បដិសេធ​ក្នុង​ន័យ​ភ្ញាក់​ផ្អើល​ទៅ​វិញ​។​

ថ្លែង​តាម​ទូរ​ស័ព្ទ​ អ្ន​កស្រី​ អ៊ិន​ ថា​ច តប​នឹង​​ព័ត៌មាន​​លេច​ឮ​មុននេះថា កូនស្រី​ជិត​រៀបការ​ ​​ដោយ​​អ្នកស្រី​បាន​បកស្រាយ​​បញ្ច្រាសថា​៖​ «​ខ្ញុំ​​មិន​ដែល​ឮ​កូន​ស្រី​មក​ប្រាប់​ ខ្ញុំ​​ទេ​ថា​ នឹង​រៀបការ​​នៅឆ្នាំ​ ២០១៨ ​នេះ»។

បន្ទរ​នឹង​សម្តី​ បែប​រុញច្រាន​​ ដំ​ណឹ​ង ​ដែលល្បី​កូន​ស្រី​ចូលរោងការ​ឆ្នាំ​ ២០១៨​ ​នោះ អ្នក​ស្រី​បាន​​លើកឡើង​ថា៖ «​រឿ​ង​នោះអា​ច​ជា​ការ​យល់​ច្រឡំ​ច្រើន​ជាង​ មើល​ទៅ!​​ កូន​ខ្ញុំការ​ឆ្នាំហ្នឹ​ង​មែន? ​ពី​ណា​គេ​ និយាយ​ទៅ​ អី​ក៏​ច្បាស់​ម៉្លេះ?​ ខ្ញុំ​អត់​ដឹង​រឿង​ទាំង​នោះ​ទេ​ ព្រោះ​អាកញ្ញា​ ក៏​មិន​​ដែល​និយាយ​រឿង​ចង់​ការ​ហ្នឹង​ប្រាប់​ខ្ញុំ​ដែរ»​។ អ្នក​ស្រី អ៊ិន ថាច​ ក៏ប្រាប់​ថា៖​ «តាម​មើល​ទៅ ​ការ​ពេល​ហ្នឹង​មិន​កើត​ទេ​ ព្រោះ​គេ​រវល់​ខ្លាំង​ណាស់​»”។កន្លងមក ធ្លាប់មានដំណឹង​លេច​ឮ​ពី​ស្រទាប់អ្នកសិល្បៈ​ថា តារាចម្រៀងស្រីលេច​ធ្លោ ​ប្រចាំ​ទ្រនំ​ហង្សមាស កញ្ញា ​ឱក​ សុគន្ធកញ្ញា ​ធ្លាប់បាន​ពន្លយពាក្យ​​ថា ​នាង​នឹង​ចូល​រោង​ការ​នៅឆ្នាំ​ ២០១៨ ឬ​មិន​ឲ្យ​ផុត​ពី​អាយុ​ ៣១​​ឆ្នាំ ទេ​ ហើយ​​​វា​ចាបែ​បនេះ​ ធ្វើ​ឲ្យអ្ន​ក​គាំទ្រ​កញ្ញា​មា​ន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។

នៅ​ក្នុង​កម្ម​វិធី​សម្ពោធ​ក្រុម​ហ៊ុន​មួយ​ នៅ​កោះពេ​ជ្រ ​កញ្ញា ឱក សុ​គន្ធ​កញ្ញា​ ត្រូ​វ​បាន​​ពិធី​ការិនី​សួរ​ពី​​រឿង​ចូល​រោង​ការ​នោះ​ ដោយ​ទស្សនិ​កជន​ជាច្រើ​ន ​បាន​យល់​​ថា​ កា​រ​ថ្លែង​​​រប​ស់​កញ្ញា​​​ នៅពេល​នេះ ប្រា​​កដ​ជានា​​ងមា​នទំនុ​កចិ​ត្ត​​ជា​​មួ​​យ​គូស្នេ​ហ៍​ច្បា​​​ស់លាស់​អស់​ហើ​​យ ​បា​​​ន​ជា​ចង់​ដឹ​​ក​​​ដៃគ្នារំលេច​ពិធី​​​​​ក្រាបផ្ទឹម​​តាមប្រពៃណី​នោះ។

តែ​ជុំវិញ​សម្តី​កូនស្រី​បង្ហើប​បែបនេះ​ដែរ អ្ន​កស្រី ​អ៊ិន​ ថា​ច ក៏​បាន​បញ្ជា​ក់​​ថា៖ «រឿ​ងប្រ​កាស​ចូល​​រោ​ងការ​នៅ​ឆ្នាំ ២០១៨​ ហ្នឹង​ អា​ចជា​ការ​ស្តាប់​ច្រ​ឡំហើ​យ​មើល​ទៅ! ព្រោះ​ថា​ កូ​ន​ខ្ញុំ​អា​ច​ច្រៀ​ងច​ប់ប​ទ ​«ឆ្នាំ​អូន​ ៣១» ​ហើយ​ត្រូវ​ពិធី​ករ​សម្ភា​សថា​ ​ចង់​រៀប​ការ​អាយុ​ប៉ុន្មា​នអី​ក៏​ឆ្លើយថា ​អាយុ​ ៣១ ហ្នឹង​តែម្ត​ងទៅ​»​។

ក្នុង​សំដីសាទរ​ឱ​កាស​ការ​កូនស្រីជា​តារាចម្រៀង​ល្បីថា ​នឹង​ស្វាគមអ្នក​ព័ត៌មាន​ឲ្យ​ចូល​រួម​ បើ​ថ្ងៃ​​​សិរីមង្គល​នោះ​​មក​ដល់​មែន​ ម្តាយ​តារាចម្រៀង​ សុគន្ធ កញ្ញា ក៏​​បាន​ពោល​ពាក្យ​បន្ត​ទៀត៖ «​ខ្ញុំនៅតែ​ប្រាប់​ថា ​អត់​បាន​ដឹង​រឿង​កូន​ស្រី​ចង់​រៀប​ការ​ហ្នឹង​មែន​ ព្រោះ​គេ​មិន​ដែល​ប្រាប់​ខ្ញុំ​សោះ»។​ឱក ​សុគ​ន្ធក​ញ្ញា ដែ​លល្បី​សុស​សាយ​រឿង​មាន​ស្នេហា​ជាមួ​យលោ​ក​ អ៊ឹ​ង ​សុខលី ​អ្នក​គ្រប់​គ្រង​ទូ​រទ​ស្សន៍​ហង្ស​មាស​ ប្អូ​នថៅ​កែហ​ង្សមា​ស ​លោក​ឧក​ញ៉ា អ៊ឹ​ង ​ឆៃងួន ​ធ្វើឲ្យ​អាជី​ពច​ម្រៀង​ និង​ ស្នេហា​សុគ​ន្ធក​ញ្ញា ​ល្បីព្រ​មគ្នា​តែម្ត​ង។​

អ្វី​ដែល​ធ្វើ​ឲ្យ​មហា​ជន​កាន់​តែ​ស្រឡាំង​កាំង​ថែម​ទៀត​នោះ​ ស្រាប់​តែ​ឱក​ សុគន្ធ​កញ្ញា​ ហ៊ាន​បណ្តើ​រសង្សា​រថ្មី​ លោក ​អ៊ឹង​ សុខ​លី ​ជាចំ​ហទៅ​ចូ​លរួ​មក​ម្មវិ​ធីមង្គ​លកា​រកូន​ស្រីលោ​កជំ​ទាវ​ទ្រី ​សុខា​ នៅ​កោះពេ​ជ្រ ​កាល​ពីពេ​លថ្មី​ៗ​នេះ ​នាំឲ្យ​ទាំង​អ្នក​សិល្បៈ​រួម​អាជី​ព ​និង​ភ្ញៀវ​ទាំង​ឡាយ​ ចោ​លភ្នែ​កមើ​លអ្ន​កច​ម្រៀង​នេះ​គ្រប់​គ្នា​ ហើយ​សរសើរ​ថា​ សម​គ្នា​ខ្លាំងណា​ស់ ​នាំឲ្យ​តារា​ល្បីរូ​ប​នេះញ​ញឹម​បិទ​មាត់​មិន​ជិត​ឡើយ​។ ប៉ុន្តែ​នៅពេ​លដែ​លអ្នក​សិល្បៈ​រួម​អាជី​ព ​ដែល​ស្និទ្ធ​ស្នាល​ជំរុ​ញឲ្យ​ប្រញា​ប់ចូ​លរោ​ងកា​រនោះ​ ក​ញ្ញា​ និ​ង​លោ​ក​សុខ​លី ​បែរ​ជាគ្រា​ន់តែ​ញញឹ​ម ​និ​ងគ្មា​ន​កា​រត​បអ្វី​ទាំង​អស់​៕

ប្រភព៖Postkhmer

 

LEAVE A REPLY