លោក លឹម ផេងឈីវ អ្នកដឹកនាំសម្ដែងនៅសាន់ដេនៅរសៀលថ្ងៃនេះ បានចេញមុខតាមវីដេអូឃ្លិបខ្លីមួយធ្វើការសុំទោស ក្រោយលោកបានបង្កកំហុសមួយលើការប្រើប្រាស់ស្នាដៃដោយមិនបានសុំការអនុញ្ញាត ក្នុងវីដេអូចម្រៀងបទថ្មីរបស់ យូរី។
មុនការសុំទោសនេះ ដំបូងឡើយ លោក ផេងឈីវ បានយកវីដេអូ Footage អំពីល្ខោនស្បែកធំរបស់ម្ចាស់ស្នាដៃ រិទ្ធី លំអពេជ្រ ទៅដាក់ក្នុងវីដេអូចម្រៀងបទថ្មីរបស់ យូរី និង Bimo ដែលលោកជាអ្នកដឹកនាំ មានចំណងជើងថា “រាំស្កុប”។ លោកលើកឡើងថា ដើមឡើយដោយសារការស្រឡាញ់ និងចង់ចូលរួមផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរ ទើបលោកបានយកវីដេអូនោះទៅប្រើក្នុងស្នាដៃរបស់ខ្លួន។

យ៉ាងណាក៏ដោយ ដោយសារ មិនបានសុំសិទ្ធិលើការប្រើប្រាស់វីដេអូ ម្ចាស់ស្នាដៃក៏បានប្រតិកម្មសំដៅទៅផលិតកម្មសាន់ដេ។ ជាលទ្ធផល អ្នកដឹកនាំសម្ដែងខាងលើ បញ្ជាក់ថា ក្រោយទទួលបានដំណឹងពីប្រតិកម្មរបស់ម្ចាស់ស្នាដៃ ធ្វើឲ្យលោកនៅមិនសុខ ក៏បានសម្រេចចេញមុខសុំទោសជាសាធារណៈ។

ទស្សនាវីដេអូខាងក្រោម ស្ដាប់ការសុំអភ័យទោសរបស់លោក លីម ផេងឈីវ។

LEAVE A REPLY