ថៃ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយពី តារាក្តៅសាច់នៅប្រទេសថៃ Nong Nat ដែលប្រកាសរកគូស្នេហ៍ថ្មី ក្រោយលែងលះជាមួយនឹង ស្វាមីបរទេស។

នៅពេលនេះនាងបាន ធ្វើឲ្យគេឯងភ្ញាក់ផ្អើល ដោយបង្ហោះរូបថតផ្អែមល្ហែម និងសារមួយ ជាមួយនឹងមនុស្សស្រីវ័យក្មេង ដោយអះអាងថា ជាគូស្នេហ៍ថ្មីរបស់នាង។

ក្នុងនោះនាងបានសរសេរថា «នាងមានអាយុទើបតែ២៤ឆ្នាំ ក្មេងជាងខ្ញុំ៩ឆ្នាំ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចទាក់ទងនឹង មនុស្សស្រីស្រស់ស្អាត និងគួរឲ្យស្រលាញ់បែបនេះ។ នាងតែងចូលក្នុងបេះដូងខ្ញុំ នៅពេលខ្ញុំត្រូវការមនុស្សម្នាក់ ហើយនាង ក៏ជាមនុស្សម្នាក់ មានអារម្មណ៍ពិត និងគោរពខ្ញុំដែរ។ ចាប់តាំងពីពេលនេះទៅ ខ្ញុំនឹងខំធ្វើការ សន្សំលុយ ទុកជិះយន្តហោះ ទៅរកអ្នក ជារៀងរាល់ខែ ក្មេងស្រីវៀតណាមរបស់ខ្ញុំ»។

យ៉ាងណាមិញ នេះគ្រាន់តែ ជារូបភាព និងសាររបស់នាង ដែលស្តែងពី ទំនាក់ទំនងនាង និងនារីរូបនោះ តែការពិត នាង មានស្នេហា ជាមួយនឹង ភេទដូចគ្នា មែនឬយ៉ាងណា ក៏គ្មានអ្នកដឹងច្បាស់នោះដែរ៕

LEAVE A REPLY