កាលពីម្សិលមិញនេះមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងឡាន និងម៉ូតូ ដែលធ្វើអោយកក្រើកបណ្តាញស្គមFB និងប្រជាពលរដ្ឋខ្មែរទាំងមូលថែមទៀតផង។

ព័ត៌មាននេះនៅតែក្តៅសំរាប់មហាជននៅតែតាមដានថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀត។ ដោយឡែកលោកផែង វណ្ណៈ ដែលជាមនុស្សម្នាក់ល្បីឈ្មោះនៅលើបណ្តាញសង្គមFB គួរសមនោះបានបង្ហោះសារមួយដែលចោទប្រកាន់ទៅលើTVFB ដែលជាអ្នកធ្វើអោយលោកបណ្ឌិតដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះជិតនឹងស្លាប់ទៅហើយនោះ។

សំរាប់ខ្លឹមសារទាំងនោះលោកផែង វណ្ណៈ បានបង្ហោះដូច្នេះថា៖

លោក​ ស៊ុយ​ សារ៉េត​ ស្ទើរតែ​អស់ជីវិត ដោយសារតែការផ្សាយបន្តផ្ទាល់របស់​ TVFB

មូលហេតុដែលនាំអោយឈានទៅរកអំពើហឹង្សា​ វាយប៉ុនប៉ងសម្លាប់​ លោក​ ស៊ុយ​ សារ៉េត​ គឺដោយសារតែ​មហាជន​ស្ដាប់ការ​ Live របស់​ TVFB ដែលបានផ្សាយចោទថារថយន្តរបស់គាត់បុកមនុស្សស្លាប់​ ២​ នាក់​ របួស​ ២​ នាក់​ ហើយបើករត់​ ។​

ការផ្សាយបំផ្លើសខុសការពិតនេះហើយដែលជាហេតុនាំអោយមហាជនចងកំហឹងតាមវាយលោក​ ស៊ុយ​ សារ៉េត​ តែម្ដង​ ។​ រហូតមកដល់ម៉ោងនេះ​ គេមិនទាន់រកឃើញជនរងគ្រោះណាមួយពិតប្រាកដដែលលោក​ ស៊ុយ​ សារ៉េត​ បើកបុកដូចសារព័ត៌មាននានាផ្សាយនោះទេ​ គឺគ្រាន់តែលឺតៗគ្នាតែប៉ុណ្ណោះ​ ។

បន្ទាប់ពីដឹងថាខ្លួនផ្សាយបំផ្លើសខុសការពិត​ TVFB បាន​ Edited កែសម្រួលអត្ថបទរបស់ខ្លួនវិញ​ ។​ តែការកែអត្ថបទនេះមិនអាចជួយសង្គ្រោះលោក​ ស៊ុយ​ សារ៉េត​ អោយវិលមកដូចសភាពដើមវិញទេ​ ។​ ពេលនេះលោក​ ស៊ុយ​ សារ៉េត​ បាននឹងកំពុងទទួលការសង្គ្រោះបន្ទាប់នៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសវៀតណាម​ ។​

គេមិនទាន់ដឹងថា​ តើលោក​ ស៊ុយ​ សារ៉េត​ និង​ ក្រុមគ្រួសារ​ នឹងចាត់វិធានការណ៍ច្បាប់​ចំពោះ​ TVFB ឬយ៉ាងណានោះទេ​ ។​

ទាក់ទងនឹងការផ្សាយបំផ្លើសខុសការពិតនេះ​ មហាជនបានចូលទៅជេរ​ TVFB ស្ទើរគ្រប់គ្នា​ និង​ មានអ្នកខ្លះស្នើសុំអោយ​ ឯកឧត្ដម​ ខៀវ​ កាញារឹទ្ធ​ ចាត់វិធានការណ៍ចំពោះ​ TVFB ទៀតផង​ ។

 

LEAVE A REPLY