(ភ្នំពេញ)៖ ហេតុការណ៍នៃការប្រើអំពើហឹង្សា ដោយការប្រើដៃជើងទាត់ធាក់ និងដុំថ្មគប់យ៉ាងដំណំ ពីសំណាក់ក្រុមប្រជាពលរដ្ឋមក លើលោកបណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យសកលវិទ្យាល័យកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយព្យាយាមបើករត់គេចខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ស្ទើរតែដង្ហើមចង្រិតនោះ បានកំពុងក្លាយជាប្រធានបទក្តៅ សម្រាប់មហាជនជាទូទៅ។ ជាមួយគ្នានៃករណីនេះដែរ គេសង្កេតឃើញមានការបញ្ចេញមតិផ្សេងៗគ្នា ពីប្រជាពលរដ្ឋមួយចំនួនជុំវិញហេតុការណ៍ ខាងលើនេះ។ ក្នុននោះដែរ ក៏មានតារាចម្រៀង និងសម្តែងខ្មែរ២រូប បានសម្តែងពីអារម្មណ៍ដ៏រន្ធត់ បន្ទាប់ពីបានទស្សនា និងឃើញរូបភាពចំពោះអំពើរហឹង្សាមកលើ លោកបណ្ឌិត ស៊ុយ សារ៉េត។

ជាក់ស្តែងតារាសម្តែងស្រី ចូលចិត្តស្តាយក្រមិចក្រមើមអ្នកនាង ទូច ស្រីល័ក្ខ ក៏បានលើកបង្ហាញនូវរន្ធត់ចិត្ត ជុំវិញហេតុការណ៍ហឹង្សានោះថា «ឱ..ពុទ្ធោរអើយ ហេតុអីក៏ដូចច្នេះលោក ប្រទេសមានច្បាស់ បើគាត់បើកឡានរត់ គឺខុសហើយតែហេតុអីក៏អស់លោក ប្រជាជនមួយចំនួន ធ្វើអ៊ីចឹងដាក់គាត់ ចុះបើអស់លោកដែរ វ៉ៃគាត់វ៉ៃប៉ះចំឪពុកឬក៏ក្រុមគ្រួសារយើង ឬក៏អ៊ុឬពូរបស់យើង តើអស់លោកប្រជាជនមួយចំនួនដែរវ៉ៃគាត់ និងតើមានអារម្មណ៍បែបណា?»។

តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ និយាយទៀតថា «បើគាត់ឈប់ហើយ ចុះយើងនិងជាប្រជាជនដែរវ៉ៃ មិនព្រមរកសមត្ថកិច្ចឲ្យ ជួយធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនគាត់ទុក ដើម្បីឲ្យគាត់ដោះស្រាយ ទៅលើកជនរងគ្រោះ ហើយទៅដោះស្រាយតាមនិតិច្បាស់ ចុះបើអស់លោកមួយចំនួនដែរវ៉ៃ ប្រើអំពើហឹង្សារទៅលើគាត់ ដោយមិនសួរហេតុផង ហើយមិនស្តាប់ និងការបកស្រាយរបស់ជនបង្ករ? តើអស់លោកធ្វើម៉េចនិងយល់?»។

អ្នកនាង ទូច ស្រីល័ក្ខ បានបន្តថា «តិចប្រយ័ត្នថ្ងៃណាមួយ អស់លោកមួយចំនួនដែរវ៉ៃគេ ដោយគ្មានហេតុផលប្រយ័ត្នវ៉ៃប៉ះបងប្អូនយើង តើលោកគិតយ៉ាងណា? ជនរងគ្រោះគ្មានវត្តមាន ជនបង្ករទទួលខុសត្រូវ អ្នកដែលត្រូវដោះស្រាយឲ្យជនរងគ្រោះ ឥឡូវត្រូវរង់របួសធ្ងន់ដោយសារ ប្រជាជនមួយចំនួនមិនសួរវ៉ៃ ដោយគ្មានហេតុផង មិនដឹងថា ជនបង្ករស្លាប់ឬមួយក៏រស់ទេ!»។

ងាកទៅចាប់អារម្មណ៍ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ ក៏មិនខុសគ្នាពីតារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខដែរ គឺលោកបានលើកឡើងថា «ហឹង្សារបស់តុលាការប្រជាជនវាដូចជាក្លាយជាទំលាប់ទៅហើយ។ សួរថាទំលាប់ហឹង្សាបែបហ្នឹង បានអីមកវិញ មានតែវិប្បដិសារីនោះឯង បងៗប៉ាវចិនធៀនខ្មែរគួរតែត្រូវនាំមកអប់រំខ្លះ (ទំលាប់មួយនេះគួរតែបំបាត់ )»។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើល បន្ទាប់ពីលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត ត្រូវបានក្រុមប្រជាពលរដ្ឋ ជិះម៉ូតូតាមដេញវាយប៉ុនប៉ងសម្លាប់ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌឫស្សកែវ ហើយក៏ព្យាយាបើករត់គេច រហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក។

លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត មានកូន២នាក់ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាព ជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ តែមិនទាន់មានបញ្ហាដល់អាយុជីវិតទេ៕

 

LEAVE A REPLY