កំសាន្ត៖ មង្គលការ នាយ ចយ ត្រូវបានមហាជនកោតសរសើរដល់ទឹកចិត្តភរិយា ដែលព្រមទទួលយករូបលោកជាស្វាមី ដោយមិនគិតពីរូបសម្បតិ្ត។ គេសង្កេតឃើញថា នាយ ចយ និងភរិយា តែងតែបង្ហាញការស្រលាញ់គ្នាយ៉ាងល្អូនល្អឺន ដែលធ្វើអោយមហាជន មានការច្រណែន នឹងនាយ ចយ ជាខ្លាំង ដោយបានភរិយាស្រស់ស្អាត ហើយថែមទាំងស្រលាញ់រូបលោក មិនរើសអើងទៀត។

គួររំលឹកផងដែរថា ក្នុងពិធីមង្គលរបស់នាយ ចយ មានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី និងមិនត្រឹមតែប៉ុណ្ណោះសូម្បី សម្តេចតេជោ ហ៊ុន សែន ក៏បានចងដៃជាទឹកប្រាក់ចំនួន 10000 ដុល្លាផងដែរ។

ងាកមកមើលពីជីវិតបន្ទាប់ពីមង្គលការរួច ស្រាប់តែភរិយា នាយ ចយ នាង ក្វាន់ឌី ស្រាប់តែបង្ហោះសារមួយធ្វើអោយអ្នកគាំទ្រ មានចម្ងល់ជាងខ្លាំង ដោយអ្នកនាង បាននិយាយ ថា “ប្តីធ្វើបានហើយ អូនអរគុណបងណាស់ ប្តីល្អ”៕

LEAVE A REPLY