យើងដឹងហើយថា ការសុំនរណាម្នាក់រៀបការ គឺជារឿងរំភើបបំផុត។ ខណៈដែលអ្នកចង់បានការស្នើសុំនាងរៀបការជាមួយដែលមិនអាចបំភ្លេចបាន ប៉ុន្ដែរឿងរ៉ាវបែរជាក្រឡាប់ចាក់ ខុសពីការរំពឹងទុកទៅវិញ។

ដូចជាបុរសម្នាក់នេះអ៊ីចឹង ដែលខំឃាត់មនុស្សក្នុងផ្សារទំនើបមួយ ដើម្បីឱ្យឈរព័ទ្ធជុំវិញខ្លួនដើម្បីមើលខ្លួនសុំសង្សាររៀបការជាមួយទាំងប៉ូលិសចូលមកឃាត់ទៀតនោះ ប៉ុន្ដែបែរជារងការអាម៉ាស់ជាខ្លាំង ដោយសារនាងបដិសេធ។

មុនពេលស្ដ្រីម្នាក់នោះបដិសេធ បុរសនោះបានសុំនាងរៀបការដោយនិយាយថា “អូនសម្លាញ់! អូនមានន័យអ្វីគ្រប់យ៉ាងសម្រាប់បង។ បួនឆ្នាំកន្លងមក គឺមានន័យបំផុតសម្រាប់ជីវិតបង។ បងបានរង់ចាំថ្ងៃនេះជាយូរមកហើយ។ បងទីបំផុតបាននៅទីនេះ និងរីករាយខ្លាំងណាស់។ បងបានត្រៀមយកអូនធ្វើជារបស់បង។ បងគ្រាន់តែមានសំណួរមួយសម្រាប់អូន តើអូនព្រមរៀបការជាមួយបងទេ?”។

ស្រាប់តែពេលនោះ នាងបានបដិសេធ រឹតតែហួសចិត្តនោះ គឺមនុស្សជុំវិញខ្លួនបុរសនោះនាំគ្នាសើចសប្បាយ នៅពេលឃើញគេមានទុក្ខទៅវិញ។

យ៉ាងណាមិញ ពិភពលោកមិនទាន់រលាយនោះទេ មានបុរសតែម្នាក់គត់ក្នុងចំណោមអ្នកឈរមើល ចូលមកឱបបុរសដែលសុំមិត្តស្រីរៀបការនោះ។

ជាការពិត បុរសសុំគេរៀបការនោះ គឺជាម្ចាស់គណនីយូធូប Prettyboyfredo ដែលបានរៀបចំការសម្ដែងនេះឡើងប៉ុណ្ណោះ។ គាត់ ចង់ដឹងអំពីប្រតិកម្មរបស់មនុស្សជុំវិញខ្លួនថាតើពេលឃើញមនុស្សម្នាក់ធ្លាក់ពីលើភ្នំហើយ ពួកគេមានប្រតិកម្មយ៉ាងណា។ ដូចការរំពឹងទុក ពួកគេបានសើចលើគំនរទុក្ខរបស់គេ ប៉ុន្ដែមានតែបុរសម្នាក់គត់ដែលចូលមើលលើកទឹកចិត្តគាត់៕

 

LEAVE A REPLY