អ្នកកាត់សក់មហាសម្រស់មានទីតាំងនៅខេត្ត Rayong កំពុងធ្វើឱ្យប្រុសៗជ្រួលជ្រើម។នាង Nong Sai អាយុ ២៧ ឆ្នាំ ត្រូវបានគេស្គាល់ថាជា “អ្នកកាត់សក់កំពូលសម្រស់” បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជ្រួលជ្រើម បន្ទាប់ពីរូបភាពរបស់នាងត្រូវបានបង្ហោះនៅលើអ៊ីនធឺណេត។

រូបភាពនោះត្រូវបានបងស្រីរបស់នាងផុសលេងសើច ប៉ុន្ដែមិននឹកស្មានដល់ថានាងមានភាពទាក់ទាញដល់ថ្នាក់នេះទាល់តែសោះ។ ជាពិសេសនាងបានពាក់អាវបញ្ចេញគល់ដោះ ដែលនាំឱ្យភ្ញៀវចូលទៅកាត់សក់យ៉ាងច្រើនហូរហៀរ។

នាង Nong Sai និយាយថា រូបភាពដែលបងស្រីរបស់នាងថតនោះ គឺបន្ទាប់ពីម៉ោងធ្វើការរួចហើយប៉ុណ្ណោះ ហើយនាងបានផ្លាស់ប្ដូរសម្លៀកបំពាក់របស់នាងដើម្បីឱ្យងាយស្រួលប៉ុណ្ណោះ។ ក្មេងប្រុសនៅក្នុងរូបភាពនោះ គឺជាក្មួយប្រុសរបស់នាង។

នាងបានប្រាប់ទៅអ្នកយកព័ត៌មានថា តាំងពីនាងល្បីនៅលើអនឡាញមក នាងទទួលបានសារនិងការហៅចូលចម្លែកយ៉ាងច្រើន ជាមួយនឹងសំណួរមិនធម្មតា ដែលធ្វើឱ្យអ្នកពិបាកទៅកាត់សក់។

នាងបានរំលឹកម្ដងហើយម្ដងទៀតថា នាងមិនចាប់អារម្មណ៍នរណាទាំងអស់ ប៉ុន្ដែនាងនឹងផ្ដល់នូវសេវាកាត់សក់ដ៏ល្អបំផុតដល់អតិថិជនរបស់ខ្លួន៕

LEAVE A REPLY