គ្រាន់តែផឹកភេសជ្ជៈនេះមុនពេលបង្កាត់ភ្លើងស្នេហ៍ អារម្មណ៍អ្នកនឹងឈានដល់ចំណុចកំពូល ហើយនេះជាអ្វីដែលគូស្នេហ៍ទាំងពីរត្រូវការក្នុងពេលធ្វើរឿងលើគ្រែ។

ផឹកទឹកឃ្មុំ
ប្រភេទអាហារពិសេសៗ៥មុខជួយឱ្យអ្នកឆាប់មានអារម្មណ៍ចំណង់រឿងលើគ្រែ
អ្នកឯកទេសផ្នែកផ្លូវភេទក៏បានអះអាងថា ទឹកឃ្មុំផ្ទុកសមាសធាតុល្អម្យ៉ាងមានសមត្ថភាពពង្រឹងដល់ការរួមភេទ។ ទឹកឃ្មុំជួយឱ្យរាងកាយប្រើអរម៉ូនអឺសស្ត្រូសែន និងរំលាយអាហារបានប្រសើរ ជម្រុញដល់អរម៉ូនភេទ។ លើសពីនេះ ទឹកឃ្មុំសម្បូរវីតាមីន B ជាតម្រូវការសម្រាប់ផលិតអរម៉ូនតេសតូស្តេរ៉ូនបុរស។

គេប្រើទឹកប្រទាលកន្ទុយក្រពើលាយទឹកឃ្មុំដើម្បីសម្រួលដល់ចលនាឈាមរត់ត្រង់អាងត្រគាក ជួយឱ្យឆាប់មានសម្រើបរឿងលើគ្រែ។

សូកូឡា
ប្រភេទអាហារពិសេសៗ៥មុខជួយឱ្យអ្នកឆាប់មានអារម្មណ៍ចំណង់រឿងលើគ្រែ
ញ៉ាំសូកូឡាជាជម្រើសដ៏អស្ចារ្យមុន និងក្នុងពេលរួមរ័ក្ស។ វាធ្វើឱ្យអារម្មណ៍អ្នកក្តៅរោលរាល។ មិនតែប៉ុណ្ណោះ ដាក់សូកូឡាឱ្យរលាយក្នុងមាត់ ហើយលិឍជាមួយគ្នានឹងធ្វើឱ្យអារម្មណ៍ទាំងពីរកាន់តែពុះកញ្ជ្រោល។

ខ្ញី
ខ្ញីត្រូវបានគេប្រើធ្វើជាថ្នាំសម្រើបតាំងពីយូរណាស់មកហើយ។ មនុស្សនិយមប្រើវាដើម្បីឱ្យឆាប់មានចំណង់តណ្ហាផ្លូវភេទជាមួយនឹងគូស្នេហ៍។

ប្រភេទអាហារពិសេសៗ៥មុខជួយឱ្យអ្នកឆាប់មានអារម្មណ៍ចំណង់រឿងលើគ្រែ
ម្សៅឈើអែម និងម្ទេស
ម្សៅឈើអែម និងម្ទេសក៏អាចជួយបង្កើនចំណង់រឿងលើគ្រែបានដែរ។ អ្នកអាចញ៉ាំបង្អែមម្សៅឈើអែម ឬញ៉ាំតែម្សៅឈើអែម 1ពែងមុនពេលរួមភេទ និងអាហារហិលៗដើម្បីឱ្យមានសម្រើបផ្លូវភេទ។

អយស្ទ័រ និងអាហារសមុទ្រផ្សេងទៀត
ប្រភេទអាហារពិសេសៗ៥មុខជួយឱ្យអ្នកឆាប់មានអារម្មណ៍ចំណង់រឿងលើគ្រែ
អយស្ទ័រ និងអាហារសមុទ្រមានផ្ទុកសារធាតុអាស៊ីត D-aspartic ជួយផលិតអរម៉ូនតេសតូស្តេរ៉ូន និងអឺសស្ត្រូសែនក្នុងខ្លួន។ អាហារសមុទ្រអាំងជាជម្រើសដ៏ល្អសម្រាប់គូស្នេហ៍មុនពេលប្រព្រឹត្តរឿងលើគ្រែ៕

LEAVE A REPLY