បរទេស៖  រាងកាយ និងសរីរាង្គនីមួយៗរបស់មនុស្សយើង ពឹងផ្អែកយ៉ាងខ្លាំងលើសារជាតិទឹក។ ទឹកអាចទ្រទ្រង់ជីវិត ទោះបីជាវាគ្មានរសជាតិដូចភេសជ្ជៈដទៃក៏ដោយ។

ខាងក្រោមនេះគឺជាអ្វីដែលអាចកើតឡើង នៅពេលដែលអ្នកពិសាទឹកបានច្រើនជាប់ជាប្រចាំ៖

–               ធ្វើឲ្យគំនិតច្នៃប្រឌិតរបស់អ្នក នឹងមានភាពប្រសើរជាងមុន

ទឹកជួយខួរក្បាលមានប្រតិកម្មលឿនជាងមុន។  ខួរក្បាលត្រូវការអុកស៊ីសែនច្រើនណាស់ ដើម្បីមានដំណើរការល្អ  ហើយទឹកជាប្រភពមួយដែលល្អបំផុតក្នុងការផ្ដល់ថាមពលទៅកាន់ខួរក្បាលដូច្នេះអ្នកនឹងគិតបានរហ័ស  មានភាពឆ្លាតវ័យ  និងអាចផ្តោតអារម្មណ៍បានល្អផងដែរ។  ដូចនេះការទទួលទានទឹកចាប់ពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ អាចបង្កើនថាមពលខួរក្បាលបានដល់ទៅ ៣០% ។ជួយបន្ថយល្បឿនភាពចាស់

ការពិសាទឹកអាចជួយកាត់បន្ថយដំណើរការ នៃភាពចាស់ និងជួយថែរក្សាសុខភាពស្បែក។ ទឹកធ្វើឱ្យស្បែកមានសំណើម  មានសុខភាពល្អ  មានភាពទន់ភ្លឺរលាង និងបំបាត់ភាពជ្រីវជ្រួញទៀតផង។ ទឹកអាចជួយសាច់ដុំបានផងដែរ។

–           ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំ

ទឹកមានមុខងារសំខាន់សម្រាប់រាងកាយដោយដើរតួរជាកាតាលីករដែលធ្វើឲ្យខ្លួនប្រាណមនុស្សមានដំណើរការ។ ការពិសាទឹកគ្រប់គ្រាន់អាចជួយទ្រទ្រង់ដល់ថ្លើម និងតម្រងនោមដែលជាសរីរាង្គបញ្ចាញជាតិពុលពីក្នុងឈាម។ ដូច្នេះពិសាទឹកឱ្យបានគ្រប់គ្រាន់អាចពង្រឹងភាពស៊ាំនៃរាងកាយ ដែលប្រឆាំងនឹងគ្រួសក្នុងតំរងនោមនិងជំងឺដទៃទៀត។

  

LEAVE A REPLY